ថ្មីៗនេះគេហទំព័រ micgadget បានឲ្យដឹងថាហ៊ុនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទធំជាងគេលំដាប់លេខ ២ China Unicom បានធ្លាក់ចុះ ខណៈពេលដែលChina Telecom ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទធំជាងគេលំដាប់លេខ៣ ប្រចាំប្រទេសចិនបានប្រកាសថាខ្លួននឹងដាក់លក់ទូរស័ព្ទ iPhone 4S ក្នុងខែនេះ។
ប្រភពខាងលើបានបន្តថាថ្មីៗនេះហ៊ុនChina Unicom បានធ្លាក់ចុះរហូតដល់៣,៣ ភាគរយនៅទីក្រុងហុងកុង បន្ទាប់ពីChina Telecom បានប្រកាសថានឹងចាប់ផ្ដើមលក់ទូរស័ព្ទ iPhone 4S យ៉ាងយូរបំផុតចុងខែ កុម្ភៈ ឬដើមខែមិនា ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយដែលបានធ្វើឡើងដោយក្រុមហ៊ុន Beijing Telecomសាខារបស់ China Telecom បានថ្លែងថា China Telecom បានត្រៀមខ្លួនរួចស្រេចដើម្បីចេញលក់ iPhone 4S ជាមួយនឹងប្រព័ន្ធស្តង់ដារ CDMA2000 wireless បច្ចេកវិទ្យា 3G ដែលក្រុមហ៊ុន China Telecom កំពុងប្រើសព្វថ្ងៃនេះ។
សូមបញ្ជាក់ថានៅប្រទេសចិនមានក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទធំៗចំនួន៣ ដូចជា៖ China Mobile, China Telecom និង China Unicom។ ក្នុងចំណោមក្រុមហ៊ុនទាំងបីមានតែ China Unicom មួយគត់ដែលកំពុងដាក់លក់ iPhone 4S តែឥឡូវមានChina Telecom មួយទៀតហើយដែលតៀមនឹងលក់ iPhone 4S ដូចគ្នា៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.