ស្រី​លក្ខណ៍​ មិន​​ចង់​បាន​កុង​ត្រា​​ផលិតកម្ម

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • តារា​ចម្រៀង​ជា​ច្រើន​ ប្រាថ្នា​ចង់​បាន​ទ្រនំ​មួយ​ជាប់​លាប់​ តាម​រយៈ​ការ​ចុះ​កុងត្រា​ជា​មួយ​ផលិត​ណា​មួយ​ ប៉ុន្តែ ​ផ្ទុយ​ពី​គេ​ តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ សុខ​ ស្រីលក្ខណ៍​  នាង​មិន​ចង់​ធ្វើ​បែប​នេះ​ឡើយ​ ព្រោះ​នាង​យល់​ថា ទង្វើនេះ មិន​ខុស​អី​នឹង​ការ​យក​ច្រវាក់​ដាក់​ដៃ​ជើង​ទេ​។


    ដោយ​មាន​អំណោយ​ផលពីធម្មជាតិ កញ្ញា​ សុខ ស្រី​លក្ខណ៍​ មាន​សំឡេង​ប្រដំ​ប្រសង​គ្នា​ជាមួយ បងស្រី​បង្កើត​របស់​កញ្ញា សុខ សីឡាលីន ដែល​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្មM។ ម្ល៉ោះហើយ ទើប​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ហៅ​រក​នាង។ ស្រីលក្ខណ៍   និយាយ​ថា “ដោយ​សារ​តែ​សំឡេង​របស់​ខ្ញុំ​ស្រដៀង​ទៅ​នឹង​បង​ស្រី​​ កន្លង​មក​មាន​ផលិតកម្ម​ជា​ច្រើន​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ច្រៀង​តែ​ខ្ញុំ​បាន​បដិសេធ​រហូត”។
    ចំពោះ​មូលហេតុ នៃ​ការ​បដិសេធ​ចូល​ទ្រនំ​ជាប់​លាប់​នេះ តារា​ចម្រៀង​ស្រស់​សោភា​រូប​នេះ​បាន​ប្រាប់​​ថា​​នាង​នៅ​រវល់​ការ​ងារ​​​ច្រើន ដូច្នេះ មិន​អាច​​កុង​ត្រា​ជាមួយ​គេ​ទេ ព្រោះ​​ អាច​ត្រូវ​ជំរុញ​ឲ្យ​នាង​ទម្លាក់​ការងារ​ផ្ទាល់ខ្លួន​នាង​ចោល។ ម្យ៉ាង​វិញ​ទៀត ​​នាង​ នៅ​​ស្រឡាញ់​ការងារ​ច្រៀង​​នៅ​ក្រសួង​ទេសចរណ៍​ជា​​មួយ​​​ក្រុម​នារី​របស់​កញ្ញា​ស៊ុន ស្រី​ពេជ្រ។ មួយ​ទៀត​ នាង​យល់ឃើញ​ថា ​តារា​ណា​ក៏​ដោយ ​ពេល​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ណា​មួយ​ហើយ ​មិន​អាច​ទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ផ្សេង​បានទេ ហើយ ​សំខាន់​នេះ គឺ​ចង់​ទៅ​ណា​មក​ណា​លំបាក​។ ដូច្នេះ សេរីភាព គឺ​ជា​មូលហេតុ​សំខាន់។  ​នា​បន្ត​ទៀត​​ថា ” នៅ​ស្ថានភាព​សព្វថ្ងៃ ខ្ញុំ​ចូលចិត្តជាង ព្រោះ គ្មាន​ជាប់​ជំពាក់​នឹង​អ្នក​ណា ដូច្នេះ ចង់​ទៅ​ណា​មក​ណា មិន​ចាំ​បាច់​ខ្លាច​រអែង​ឡើយ”។ នាង​បាន​បញ្ជាក់​ទៀត​ថា​ការងារ​​រសប់នាង ​សព្វ​ថ្ងៃ​គឺ​​មាន​សេរីភាព​ ហើយ ចង់​ទៅ​ច្រៀង​នៅ​ទី​ណា​ក៏​បាន​​ដែរ។
    បើ​និយាយ​ពី​ប្រជាប្រិយភាព​ក្នុង​ស្រុក​​វិញ​ កញ្ញា សុខ ស្រីលក្ខណ៍ មិន​សូវ​ជា​លេច​ធ្លោ​ដូច​ជា​តារា​ល្បីៗ​ផ្សេង​​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​នៅ​ខាង​ក្រៅ​ប្រទេស​ គឺ​នាង​មាន​ការ​គាំទ្រ​ច្រើនគួរសម​។ ដូច្នេះ​ហើយ ទើប​នាង ជា​រឿយៗ​ត្រូវ​ចេញ​ច្រៀង​ក្រៅ​ស្រុក ។ ជាក់ស្ដែង ក្នុង​រយៈពេល​ប្រហែល​ជា​មួយ​ឆ្នាំ​នេះ ​កញ្ញា​បាន​ចេញ​ទៅ​ក្រៅ​ស្រុក​ចំនួន​ពីរ​ដង​ហើយ គឺ​លើកទី១ទៅ​ប្រទេស​បារាំង​ និង ​អូស្ត្រាលី​ជាប្រទេសទី២។
    សុខ ស្រីលក្ខណ៍​ នឹង​ចាក​ចេញ​ទៅ​​កាន់​សហរដ្ឋអាមេរិក​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ ​ព្រោះ​បាន​ប្រគល់​ឯក​សារ​សម្រាប់​ចូល​ទូត​ទៅ​ឲ្យ​អ្នក​​ឧបត្ថម្ភ​អស់​ហើយ​ ហើយ​ អាច​នឹង​ចេញ​ទៅ​ជា​មួយ​​បងស្រី​​របស់​​នាង ​សុខ សីឡាលីន។​ សុខ ស្រីលក្ខណ៍​ បាន​ចូល​​ប្រឡុក​ក្នុង​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៧​​មក​ម្ល៉េះ ​តាម​រយៈ​បង​ស្រី​របស់​នាង។​​ ឆ្នាំ​នេះ​ កញ្ញា មាន​អាយុ​២១ឆ្នាំ​ ហើយ​ជា​កូនពៅ ក្នុងចំណោម​បង​ប្អូន​​បី​នាក់​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ ដែល​មាន​ឪពុក​ម្ដាយ​សុទ្ធ​​តែ​ជា​មន្ត្រីរាជការ។ ក្នុង​នោះ ឪពុក​របស់កញ្ញា​ឈ្មោះ​ ទិត្យ សូផាត ​ជា​មន្ត្រី​រាជ​ការ​ និង ​ជា​តន្ត្រី​ករ​ជើង​ចាស់​មួយ​រូប​ ឯ​ម្ដាយ​ឈ្មោះ​ មិន ម៉ានិត​ បច្ចុប្បន្ន ជា​មន្ត្រី​បម្រើ​ការ​នៅ​ ក្រសួង​​សាសនា៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.