Box ផ្តល់​ Cloud Storage 50GB ដល់​អ្នក​ប្រើ Android

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ចំពោះ​អ្នក​ប្រើប្រាស់​ Android មិន​ថា​លើ​ទូរស័ព្ទ ឬ Tabletនោះ​ទេ​ ពេល​នេះ​គេហទំព័រ Box.com ដែល​ជា​កន្លែង​អាច​ផ្ទុក​ទិន្នន័យ​បែប Cloud Storage ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់ 50 GB។ នេះ​ដោយ​យោង​តាម​គេហទំព័រ Slashgear។
    Box មិន​មែន​ជា​សេវាកម្ម​ដែល​អ្នក​ប្រើប្រាស់​អាច​ប្រើ​បាន​ដោយ​សេរី​នោះ​ទេ បើ​សិន​ចុះ​ឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ​គឺ​អាច​ប្រើ​បាន​តែ 5 GB ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើប្រាស់​ Android មិន​ថា​ទូរស័ព្ទ​ ឬ Tablet ពេល​នេះ​អាច​ទទួល​បាន​រហូត​ដល់ 50GB។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ Cloud Service កំពុង​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ ជាក់​ស្តែង​ដូចជា Cloud drive របស់​ Amazon, iCloud របស់ Apple ហើយ​ក្រុមហ៊ុន Google ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​មាន​គម្រោង​ Cloud នេះ​ដែរ។ Microsoft ក៏​បាន​អះអាង​ Windows 8 នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ Cloud service ដែរ។
    ដើម្បី​ទទួល​បាន​ Cloud Storage ទំហំ 50 GB នេះ​ អ្នក​ប្រើប្រាស់​ត្រូវ​ចូល​គេហទំព័រ Box.com ដោយ​ប្រើ Device Android របស់​ខ្លួន រួច​ហើយ​ទាញ​យក​កម្មវិធី​ Box ហើយ​ចុះ​ឈ្មោះ​ នោះ​នឹង​ទទួល​បាន Cloud Storage 50 GB ហើយ។
    ការ​ផ្តល់​ជូន​ពិសេស​ពី Box នេះ​នឹង​ផុត​កំណត់​នៅ​រយៈ​ពេល ៣០ ថ្ងៃ​​ដោយ​រាប់​ចាប់​​ពី​ម្សិល​មិញ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.