ជេន្នីហ្វឺ​កែ​បបូរមា​ត់​ ដើម្បីផ្គា​ប់ចិ​ត្ត​ប្រុស​ក្មេង​

Posted on
  • Sunday, February 12, 2012
  • by
  • angco.co
  • in
  • Labels:
  • នាង ​ជេន្នីហ្វឺ ​ឡូបេស ​មានគូស្នេ​ហ៍វ័​យក្មេង​កៀក​កើយជា​និច្ច ​នាពេលនេះ​ហើយ​នាងខិ​តខំធ្វើ​យ៉ាង​ណា ដើម្បី​បំពេញ​ចិត្ត​តម្រូវ​ការ​គូស្នេហ៍។​ ថ្មីៗនេះ​ ​តារាច​ម្រៀងដ៏​កំពូលវ័​យ ៤២ឆ្នាំ​ រូបនេះ ​បាន​បង្ហាញប​បូរមាត់​ពេញ​ទ្រលុក​ទ្រលន់​ដ៏ស្រស់​ស្អាត​​ កាលពី​ថ្ងៃអង្គារ​ នៅក្នុង​ទីក្រុង​ញូវយ៉ក។ ​

    ទាំងនេះ ​គឺពិត​ជាពិ​សេស​ម្រាប់​ការថើ​ប​របស់​គូស្នេហ៍វ័​យក្មេង​ អាយុ ២​៤ឆ្នាំ លោ​ក ​Casper ​Smart​ របស់នា​ង។ ​ដូច្នេះ​ហើយ ​ទើបបាន​ជាជំ​រុញ​ឲ្យនាង​ខិតខំ​លាប​គ្រឿង​សំអាង ​និងឈាន​ដល់​ការកែ​សម្ផស្សថែ​ម​ទៀត។​ លោកវេ​ជ្ជប​ណ្ឌិត​ អាថូនី ​យូន(​Anthony ​Youn) ​ដែលត្រូវ​បានគេ​សួរ​រឿង​តារា​រូបនេះ ​កែស​ម្ផស្ស​ថា“​តើនាង​ជេន្នីហ្វឺ​ ឡូបេស​ បានក្លាយ​ជាតារា​អាយដ​លផ្នែ​កកែ​ស​ម្ផស្សមែ​នទេ? គា​ត់​និយាយ​ថា “​បបូរ​មាត់រ​បស់នា​ងបែ​បហ្នឹ​ង វាហាក់​ដូចជា​ឃ្មុំ​ខ្ទិច​អីចឹង។ ​ខ្ញុំស​ង្ស័យថា​ ​ថ្មីៗ​នេះ នាងមាន​ទម្រង់​បបូរ​មាត់​ពេញ​ដ៏ទ្រលុក​ទ្រលន់ ​ដូចជា​ចាក់​ស៊ីរ៉ូប​បំពេញឲ្យ​ឡើង”។ ​លោក​បន្ថែម​ថា“ប​បូរ​មាត់​ឡើង​ពេញ​ពីការ​ថែរក្សា​តាមវិធី​នេះ អាចស្ថិ​ត​ស្ថេរបា​នរយះពេ​លយ៉ាង​ហោចណា​ស់​មួយឆ្នាំ​ ឬពីរ​ឆ្នាំ។

    ​ពេលនេះ​ខ្ញុំទាយ​ថា ​យើងនឹង​បាន​ឃើញ​នាងនៅក្នុង​កម្មវិធី​ American I​dol​ ពេលខា​ងមុខ​ ដែលមាន​បបូរ​មាត់​ខាងលើ​ទាបគួរ​ឲ្យទាក់​ទាញ​បំផុត”។ ​តាម​សេចក្តី​រាយកា​រណ៍​របស់​គេហទំព័រ​ RadarOnline.c​om ​បានឲ្យដឹ​ងថា​ នាងឡូបេស​ នឹងប​រិយាស​នៅក្នុង​សប្តាហ៍នេះ​ ​ពីការ​បែកបាក់​ដ៏ឈឺចា​ប់​ជាមួយ​និង​តារា​ចម្រៀង​ Marc ​Anthony។ ​នាងក៏បា​ត់បង់​ស្មារតី​ផងដែរ ​ចំពោះពា​ក្យ​ចចាម​អារ៉ាម ​ខណះពេ​លនាងកំ​ប្លែង​លេងជា​មួយ​ពិធីករ ​David L​etterman ​កាលពីយ​ប់មិ​ញ ស្តីអំពីភា​ពឈឺចា​ប់​របស់នា​ង។ ​តារាច​ម្រៀងម្ចា​ស់បទ​ Jenny​ From ​The B​lock គឺ​ជាតា​រាដ៏​ស្រស់​ស្អាត​របស់​ហូលីវូដ​ ដែលបានមា​ន​ជម្រើស ដើ​ម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងពេល​វេលា។

    ​សម្រាប់​ខួប​កំណើតលើ​កទី​៤០ ​នៅរដូវ​ក្តៅនេះ លោ​ក ​Cameron Dia​z មិន​សប្បាយ​ចិត្ត​នឹងផ្ទៃ​មុខ​ និងម៉ូដ​របស់​នាងនៅ​ក្នុងក​ម្មវិធី ​Paris ​Fashion Wee​k​ឡើយ។ ​នោះហើយ​គឺជាល​ទ្ធផលដែ​លលោក​វេជ្ជប​ណ្ឌិត ​Youn ជឿថា​ គឺជាការ​ប្រើគ្រឿង​កែស​ម្ផស្ស​ និងជាតិ​គីមី​ច្រើន​ពេក។ ​កំពូល​តារា​ម៉ូដែល​អូស្ត្រាលី​ នាង ​Elle ​Macpherson​ អាយុ​ ៤៧ឆ្នាំ ​ក៏បាន​អនុវត្ត​តាម​របៀប​ថែរក្សាស​ម្រស់ និ​ង​របៀបប្រ​ឆាំង​នឹងវ័យប្រ​ចាំ​ថ្ងៃរ​បស់នា​ងយ៉ាង​ខ្លាំង៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.