ដាម៉ាស់កូស៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ ថា អង្គការសហប្រជាជាតិ “អ.ស.ប” បានថ្កោលទោសទៅ លើទង្វើនៃការដាក់ បំផ្ទុះគ្រាប់បែកភ្លោះនៅក្នុងប្រទេស ស៊ីរី នាទីក្រុង អាឡិបប៉ូ ។
កាលពីថ្ងៃសុក្រកន្លងមកនេះ ក្រុមឧទ្ទាមនៅក្នុងប្រទេស ស៊ីរី បានលួចដាក់បង្កៃគ្រាប់បែកភ្លោះ នៅក្នុងទីក្រុង អាឡិបប៉ូ បង្កឱ្យខូចខាត និងស្លាប់មនុស្សជាច្រើននាក់ ។ ចំពោះទង្វើបែបនេះ អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសផងដែរលើករណីនេះ។
លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បាន គីម៉ូន “បញ្ជាក់អំពីការថ្គោលទោស” ទៅលើការវាយប្រហារ ដោយគ្រាប់បែកនេះ ។ បន្ទាប់ពីមានការដាក់បំផ្ទុះគ្រាប់ បែកនេះ គេឃើញមានការរឹតបន្ដឹង និងដាក់ពង្រាយកងសន្ដិសុខចំរុះផងដែរ ដើម្បីទប់ស្កាត់ក្រែងមានករណីបែបនេះ កើតមានឡើងទៀត ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកនេះ មានអ្នកស្លាប់ចំនួន២៨នាក់ និងរងរបួសចំនួន ២៣៥នាក់ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.