នៅពេលដែលអ្នកបានឃើញ ទូរស័ព្ទស្មាតហ្វូន Galaxy Note មួយនេះ អ្នកប្រាកដជាគិតក្នុងចិត្តថា វាគឺពិតជាប្រភេទទូរស័ព្ទ សម្រាប់ស្ត្រី។ តែទោះបីជាយ៉ាងណា នាយកប្រតិបត្តិ Samsung បាននិយាយថា វាល្អបំផុតសម្រាប់តែស្ត្រីទេ វាក៏សក្តិសមសម្រាប់បុរសផងដែរ ដោយសារតែវាមានអេក្រង់ទំហំ ៥,៣អ៊ីញ ដូចនេះ វាងាយស្រួល ក្នុងការដាក់ ទៅតាមកាបូប ឬដាក់នៅហោប៉ៅខោ សម្រាប់សុភាពបុរស ។
Galaxy Note នឹងបង្ហាញខ្លួននៅលើឆាក ក្នុងកម្មវិធីបង្ហាញម៉ូដ the New York fashion នៅឯ Rag & Bone ដែលជាហាងលក់ទំនិញទំនើប និងល្បីឈ្មោះមួយ នៅក្នុងទីក្រុងញូវយ៉ក ហើយនិងមានតារ៉ាបង្ហាញម៉ូដល្បីៗ កាន់ទូរស័ព្ទមួយនេះ មកបង្ហាញទស្សនិកជនទៀតផង ។
វាបានបង្កើតឡើងដោយធ្វើការ ពិចារណាល្អិតល្អន់ ពណ៌របស់វាមិនមែនដូចពណ៌ Hello Kitty Pink ទេ វាមើលទៅមានពណ៌ទន់ភ្លន់ សម្រាប់ស្ត្រី ដូចនេះ វាគួរឲ្យទាក់ទាញមែនទែន នៅពេលមានតារ៉ាល្បីកាន់វា ដើរបង្ហាញនៅលើឆាកបែបនេះ។ នៅពេលដែលកម្មវិធីនេះ ចាប់ផ្តើម តើអ្នកចង់បានវាដែរឬទេ? ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.