ទោះបីជួបស្នេហ៍បរាជ័យ ពីរលើករួចទៅហើយក្តី តារាសម្តែង Christy Chung នៅតែមិនខ្លាចរអានឹង អាពាហ៍ពិពាហ៍លើកទី៣ នោះទេ ពោលគឺថ្មីៗ នេះនាងកំពុងតែមាន ទំនាក់ទំនងណាត់ជួបជាមួយមហាសេដ្ឋីជំនួញ ក្រុងហុងកុងម្នាក់ជាមួយ នឹងក្តីសង្ឃឹមថា នឹងបានជួបស្នេហ៍ពិត ។ បន្ទាប់ពីបានលែងលះស្វាមីទី២ ដែលជាតន្ត្រីករកាល ពីឆ្នាំទៅមិញនេះ នាង Christy Chung មិនលះបង់ការព្យាយាមក្នុងការស្វែងរកគូកំណាន់ចិត្តសាជាថ្មីនោះទេ ហើយថ្មីៗនេះ គេបានឃើញនាងបណ្តើរគ្នាជាមួយនឹងមហាសេដ្ឋីជំនួញដែលមិនសូវល្បីឈ្មោះម្នាក់ គឺលោកអាន់ឌី ។
កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១២ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់នាង Christy និងកូនស្រីច្បងរបស់នាងគឺចាស្មីន អាយុ១៤ឆ្នាំ ព្រមទាំងលោក Andy បណ្តើរគ្នាត្រសងចូលទិញទំនិញក្នុងហាងទំនើបមួយ និងញ៉ាំអាហារពេលល្ងាចប្រកបទៅដោយមនោសញ្ចេតនាផ្អែមល្ហែម មុនពេលវិលត្រឡប់ទៅស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយជាមួយនឹងកូនស្រី២នាក់ផ្សេងទៀតរបស់នាងដែលកំពុងរងចាំនៅទីនោះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.