ថ្មីៗនេះគេហទំព័រitechnews បានឲ្យដឹងថាក្រុមហ៊ុន Samsung បានចេញលក់ smartphone SIM 2 ប្រើAndroidស៊េរីថ្មីបីម៉ូតដូចជា Galaxy Ace DUOS, Galaxy Y DUOS និង Galaxy Y Pro DUOS នៅប្រទេសឥណ្ឌា។
Smartphone ទាំងបីប្រភេទដែលបានរៀបរាប់ខាងលើនេះនឹងភ្ជាប់មកជាមួយ CPU ល្បឿន 823MHz និងប្រើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 2.3 (Gingerbread) ដូចគ្នា។
Samsung Galaxy Ace DUOS
លក្ខណៈសម្បត្តិមួយចំនួនរបស់ Galaxy Ace DUOS (SCH-i589) គឺប្រហាក់ប្រហែលGalaxy ACE តែខុសត្រង់ថា Ace DUOS អាចប្រើបានទាំងប្រព័ន្ធ GSM និង CDMA។ Galaxy Ace DUOS នឹងភ្ជាប់មកជាមួយអេក្រង់ touchscreen ទំហំ ៣,៥អ៊ីញ (320×480), កាមេរ៉ាទំហំ 5 Megapixel និងupgrades ថ្មពី 1350mAh ទៅ 1650mAh ដែលអាចកាន់បានយូរជាងមុន។
Samsung Galaxy Y DUOS
Samsung Galaxy Y Pro DUOS
ចំណែកលក្ខណៈសម្បត្តិរបស់ Galaxy Y DUOS (GT-S6102) និង Galaxy Y Pro DUOS (GT-B5512) វិញគឺប្រហាក់ប្រហែលនឹង Galaxy Y និង Galaxy Y Pro ដែរតែខុសត្រង់ថាអាចប្រើ SIM បាន ២។ Galaxy Y DUOS នឹងភ្ជាប់មកជាមួយអេក្រង់ touchscreen ទំហំ ២,៦អ៊ីញប្រើ keyboard ប្រភេទ QWERTY ចំណែក Y Pro DUOS វិញប្រើអេក្រង់ touchscreen ដូចគ្នាតែទំហំធំជាងគឺ ៣,១៤អ៊ីញ ។ ទូរស័ព្ទទាំងពីរស៊េរីនេះប្រើកាមេរ៉ាទំហំ 3 Megapixel, Bluetooth និង WiFi ដូចគ្នាតែ Y Pro DUOS មានកាមេរ៉ាមុខអាចប្រើ video chat បាន។
តម្លៃ smartphone ទាំងបីស៊េរីដែលបានរៀបរាប់ខាងលើនេះគឺGalaxy Ace DUOS តម្លៃ ៣៤៣ដុល្លារ(Rs.16,900 ), Galaxy Y DUOS តម្លៃ ២១៣ដុល្លារ (RS.10,490) និងGalaxy Y Pro DUOS តម្លៃ ២២៥ដុល្លារ (Rs.11,090)៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.