ទីផ្សារលក់ទូរស័ព្ទ ស្មាតហ្វន Apple ស្ទុះឡើងជាថ្មី

Posted on
  • Thursday, February 16, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងតាមការស្រាវជ្រាវ នៃការលក់លើទីផ្សាររបស់ ក្រុមហ៊ុន Gartner បានឲ្យដឹងថា ការលក់ទូរស័ព្ទស្មាតហ្វន លើពិភពលោក បានកើនឡើង ៤៧,៣ភាគរយ ស្មើនឹងចំនួន ១៤៩លានគ្រឿង នៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០១១។ ចំពោះការលក់ទូរស័ព្ទស្មាតហ្វនសរុបពេញមួយឆ្នាំ បានកើនឡើង ៥៨ភាគរយ ស្មើរនឹង ៤៧២ លាន គ្រឿង ហើយសម្រាប់ទូរស័ព្ទប្រភេទធម្មតាបានកើនឡើង៣១ភាគរយ។
    តាមរបាយការណ៍ដដែលនេះ គេឃើញថា ក្រុមហ៊ុន Apple បាននាំមុខគេ ដែលលក់បាន ៣៧លានគ្រឿង ថែម ទាំងធ្វើឲ្យក្រុមហ៊ុនអាចក្តាប់បានទីផ្សារ ២៣,៨ភាគរយ ក្នុងត្រីមាសទី៤ ។ ជាមួយគ្នានេះដែរ Apple ក៏បានជាប់ លំដាប់ថ្នាក់កំពូល កាលពីឆ្នាំ២០១១ ផងដែរ ជាមួយនឹងការគ្រប់ដណ្តប់លើទីផ្សារបាន ១៩ភាគរយ។
    លោក Roberta Cozza អ្នកវិភាគទីផ្សារដ៏សំខាន់ប្រចាំក្រុមហ៊ុន Gartner បាននិយាយថា ទីផ្សារ Apple មានការ រីកចម្រើនខ្លាំងបែបនេះ ដោយសារមានការគាំទ្រភាគច្រើនពីអតិថិជន នៅបណ្តាប្រទេសអ៊ឺរ៉ុបខាងលិច និង អាមេរិកខាងជើង។
    ចំណែកក្រុមហ៊ុន Samsung បានបន្តភាពជោគជ័យរបស់ខ្លួន ដោយសហការជាមួយនឹង ក្រុមហ៊ុន LG , Sony , Ericsson, Motorola ហើយសម្រាប់ក្រុមហ៊ុន Research In Motion មិនត្រូវបានជាប់ចំណាច់ថ្នាក់អ្វីនោះទេ។
    គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរ ZTE និង Huawei បានព្យាយាមពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀត និងបានក្លាយ ជាមិត្តល្អជាមួយ Apple ក៏ឃើញមានការរីកចម្រើនរហ័សផងដែរ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០១១៕
    Photo 

by DAP-NEWS
    Photo 

by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.