២០១៣ Google វ៉ា​ដាច់ Facebook?

Posted on
  • Saturday, February 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ម្សិលមិញ​នេះ​គេហទំព័រ​សារព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា​មុខ​ជំនួញ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Google បាន​កើន​ឡើង​ហួស​ពី​ការ​ស្មាន ហើយ​រំពឹង​ថា​នឹង​វ៉ាដាច់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook និងក្លាយ​ជា​ក្រុមហ៊ុន​លក់​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នាំ​មុខ​គេ​នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ព្យាករ​ទុក​មុន​របស់​ក្រុមហ៊ុន eMarketer កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។


    យោង​តាម​ការ​ព្យាករ​របស់ eMarketer ឆ្នាំ​មុន​ក្រុមហ៊ុន Facebook បាន​វ៉ា​ដាច់​ក្រុមហ៊ុន Yahoo ក្លាយ​ជា​ក្រុមហ៊ុន​លក់​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នាំ​មុខ​គេ​នៅ​សហរដ្ឋអាមេរិក ហើយ​នឹង​បន្ត​នាំ​មុខ​ក្នុង​ឆ្នាំ​២០១២​នេះ​ដដែល​ជាមួយ​នឹង​ផលទុន ប្រហែល ២,៥៨ពាន់លាន​ដុល្លារ អាមេរិក។ ចំណែក​ក្រុមហ៊ុន Google វិញ​រំពឹង​ថា​ឆ្នាំ ២០១២​នេះ​អាច​ដណ្ដើម​បាន​លេខ ២ ជាមួយ​នឹង​ផល​ទុន ២,៥៤ពាន់លាន​ដុល្លារ អាមេរិក។
    តែ​ឆ្នាំ​២០១៣​ តួលេខ​ខាង​លើអាចនឹងប្រែប្រួលព្រោះជំនួញ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Google នៅ​សហរដ្ឋអាមេរិក​នឹង​កើន​ពី  ២,៥៤ពាន់លាន ដុល្លារ​អាមេរិក ទៅ  ៣,៦៨ពាន់លាន ដុល្លារ​អាមេរិក​នាំ​មុខ​ក្រុមហ៊ុន Facebook ដែល​កើន​ត្រឹម​តែ ៣,២៩ពាន់លាន ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ នេះ​ជា​ការ​ព្យាករ​ទុក​របស់ eMarketer។
    eMarketerបាន​ឲ្យ​ដឹង​ទៀត​ថា​បើ​បូក​ជំនួញ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​បញ្ចូល​គ្នា​ក្រុមហ៊ុន Google ឈរ​លើ​ការ​រីក​ចម្រើន​មួយ​ដ៏​វិជ្ជមាន ដែល​ហ៊ុន​ជំនួញ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សរុប​របស់ Google នឹង​កើន​ដល់ ៤៤,៩ភាគរយ ក្នុង​ឆ្នាំ​២០១២ ដែល​កាល​ពី​ឆ្នាំ​មុន​មាន​តែ ៤១ភាគរយ ប៉ុណ្ណោះ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.