តាមគេហទំព័រ Nokia ដែលបានចុះផ្សាយកាល ពីថ្ងៃអង្គារកន្លងទៅបានឲ្យដឹងថា ទូរស័ព្ទ Nokia គឺជាទូរស័ព្ទដែលត្រូវបាន ប្រើប្រាស់ច្រើនជាងគេនៅ ក្នុងការបើកអ៊ីនធឺណិត។
ដោយក្រឡេកទៅមើល ម៉ូដែលទូរស័ព្ទដែលត្រូវបាន ប្រើប្រាស់ Nokia មានច្រើនជាងគេគឺ ៣៨,៤ ភាគរយ ខណៈដែល Apple មាន ២៧,៦% និង RIM មាន ១៣,៧%។ នេះមានន័យថាចរាចរណ៍អ៊ីនធឺណិតតាមទូរស័ព្ទភាគច្រើនចេញពីទូរស័ព្ទ Nokia។ រីឯភាគរយនៅសល់ប្រមាណ ២០ ភាគរយទៀត ជារបស់បណ្ដាOSផ្សេងៗ។
យោងតាមទិន្នន័យស្រាវជ្រាវពី StatCounter បានឲ្យដឹងថា ភាគរយនៃការប្រើប្រាស់ទូរស័ព្ទបានកើនដល់ ៤,៣ ភាគរយ ជុំវិញពិភពលោក គិតត្រឹមខែមករា ឆ្នាំ ២០១១។ មួយឆ្នាំបន្ទាប់មក គឺឆ្នាំ ២០១២ តួលេខនេះបានកើនឡើងទ្វេដង ដោយកើនដល់ ៨,៥ ភាគរយ។ បើធៀបនឹងរយៈពេល ៣ ឆ្នាំកន្លងទៅមានមនុស្សតែ ០,៧ ភាគរយប៉ុណ្ណោះដែលប្រើទូរស័ព្ទរបស់ពួកគេសម្រាប់បើកអ៊ីនធឺណិត។
អ៊ីចឹងមានន័យថា Nokia នៅតែពេញនិយមខ្លាំងជុំវិញពិភពលោក?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.