តារាល្បីល្បាញជាច្រើនដួង របស់កូរ៉េខាងត្បូងបានចូលរួមសហការគ្នាក្នុងការថតរូបពិសេសឲ្យទស្សនាវដ្ដី Vogue Girl សម្រាប់យុទ្ធនាការ “Pink Wings Campaign”។
ឆ្នាំ២០១២ ជាយុទ្ធនាការជោគជ័យនៃឆ្នាំទី ៣ ព្រោះថាឆ្នាំនេះមានការចូលរួមពីតារាស្រស់ស្អាត Lee Chung Ah, Cha Ye Ryun, Baek Jin Hee, Yoo In Na, Bora, Soyu, Park Ha Sun, Go Joon Hee, Park Ji Yoon, Suzy និង HyunA។
គោលបំណងក្នុងការបើកយុទ្ធនាការថតរូប “Pink Wings Campaign” គឺចង់រៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភជាអាហារូបករណ៍ដល់យុវវ័យវ័យក្មេងដែលជួបបញ្ហាលំបាកក្នុងការសិក្សា។ រូបភាពជាច្រើនទៀតនឹងមានចេញនៅក្នុងទស្សនាវដ្ដី Vogue Girl នៅខែមីនាខាងមុខនេះ៕
ប្រភព& រូបភាព៖ allkpop
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.