ទូរស័ព្ទ​ចិន​ប្រើ ICS ដូចiPhone 4S បេះបិទ!

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មី​ៗ​នេះ​គេហទំព័រ geeky-gadgets បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ iPhone 4S ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​មួយ​រយៈ​មុន​នេះ ឥឡូវ​មាន​គេ​លួច​ចម្លង​ម៉ូត​ដូច​បេះបិទ​តែ​ខុស​ត្រង់​ថា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ ICS (Ice Cream Sandwich)។
    ទូរស័ព្ទ​ចិន​មួយ​នេះ​ភ្ជាប់​មក​ជាមួយ chip 7227-T HTC Touch, មាន​កាមេរ៉ា ២, RAM ទំហំ 512MB និង ទំហំ​ផ្ទុក​ទិន្នន័យ 8 GB, resolution ដូច iPhone4S ដែរ​គឺ 960×640, ប្រើ​ប្រព័ន្ធ WCDMA 3G និង​ទម្ងន់ ១១៤ក្រាម​ស្រាល​ជាង iPhone 4S។
    ទូរស័ព្ទ​ដដែល​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0  តែ​មាន interface ជា iOS និង​ភ្ជាប់​មក​ជាមួយ Vlingo voice assistant ដែល​កម្មវិធី​នេះ​​មាន​មុខងារ​ស្រដៀង​នឹង Siri របស់ iPhone 4S។
    ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​នោះ​ទេ។
    ដូច​អត់​ប្រិយមិត្ត?

    រូបភាព៖ www.micdigi.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.