ក្រុមហ៊ុន​ចិន​ចង់​បិទ​ការ​លក់ iPad

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ BGR បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា ក្រុមហ៊ុន Proview បាន​ស្នើសុំ​​​ឲ្យ​រដ្ឋាភិបាល​ចិន​ហាម​ឃាត់​ការ​នាំ​ចូល និង​នាំ​ចេញ​របស់​ iPad នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​តែ​ម្តង។
    លោក Roger Xie មេធាវី​តំណាង​ឲ្យ Proview បាន​និយាយ​ថា ពេល​នេះ​ Proview កំពុង​ស្នើ​សុំ​ឲ្យ​មន្ត្រី​គយ​ធ្វើ​ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​នាំ​ចូល​ផលិតផល​ដែល​រំលោភ​បំពាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​​ចូល​ក្នុង​ប្រទេស​ចិន ហើយ​ក៏​មិន​ឲ្យ​មាន​ការ​នាំ​ចេញ​ដែរ។ រីឯ​អ្នក​នាំ​ពាក្យ​ Apple នៅ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា Apple បាន​ទិញ​សិទ្ធិ​លក់ iPad ពី Proview នៅ​ក្នុង​ ១០ ប្រទេស​ហើយ ដែល​រាប់​ទាំង ប្រទេស​ចិន​ផង​ដែរ។ ប៉ុន្តែ​ Proview បាន​បដិសេធ​លើ​កិច្ច​ព្រមព្រៀង​លក់​នៅ ប្រទេស​ចិន​នេះ។


    ទោះ​បី​ជា​យ៉ាង​ណា​រឿង​ក្តី​នេះ​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវការ​នៅ​ទឹកដី​ប្រទេស​ចិន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​សិន​ជា Proview អាច​ធ្វើ​បាន​សម្រេច​នៅ​ប្រាកដ​ជា​មាន​ផល​ប៉ះពាល់​ដល់​ Apple ខ្លាំង ព្រោះ​ iPad ត្រូវ​បាន​ផលិត​ដោយ Foxconn នៅ​ប្រទេស​ប្រេស៊ីល និង​ប្រទេស​ចិន។
    គួរ​រំលឹក​ផង​ដែរ​ថា កាល​បី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ អាជ្ញាធរ​ចិន​បាន​រឹបអូស​យក​ iPad ប្រមាណ ៤៥ គ្រឿង​ ដោយ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្ដឹង​រំលោភ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ពី Proview៕ា



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.