Tablet មួយប្រភេទនេះ វាដូចជាពិបាក កាន់នៅនឹងដៃ ដោយសារតែ វាមានរូបរាងធំបន្តិច និង មានភាពរលោង ដោយរូបរាង របស់វាស្រោប ដោយប្លាស្ទីកដ៏រឹងមាំ ។ បើពិនិត្យជាក់ស្តែងទៅ ការរចនាម៉ូតរបស់វា មានកល្ខណៈចម្លែក ដោយមើលទៅដូចជាប្រភេទ ទូរស័ព្ទស្មាតហ្វន ដែលមាន ទំហំធំខ្លាំង ហើយចំពោះទីតាំង របស់កាមេរ៉ាវិញ ដូចនឹងទីតាំង កាមេរ៉ាទូរស័ព្ទដែរ ។ ភាពខុសគ្នារបស់វាជាមួយ Tablet ដ៏ទៃទៀតនោះ Element គឺជាប្រភេទ IP57 certified ដែលមានន័យថា អាចធន់នឹងការមិនជ្រាបទឹកបាន ក្នុងរយៈពេល៣០នាទី នៅពេល ធ្លាក់ចូល ក្នុងទឹកជម្រៅចាប់ពី ១ សង់ទីម៉ែត្រឡើងទៅ តែទោះបីជាយ៉ាងណា វាមិនអាចធនបាន ខ្លាំងក្លា ដូចទូរស័ព្ទស្មាតហ្វន មួយចំនួន នោះទេ ។
Element អាចទ្រទ្រង់ ការមិនខូចខាត នៅពេលមានការប៉ះទង្គិច ដូចជា ធ្លាក់ជាដើម។ នៅគ្រប់ចន្លោះ របស់Tabletមួយនេះ ត្រូវបាន ការពារ ដោយប្លាស្ទីកយ៉ាងល្អ ដោយការការពារទាំងនោះ នៅកន្លែង microHDMI port microUSB port, microSIM card slot, និង microSD slot របស់វាជាដើម ចំណែកបូតុងថាមពល និងសំលែងអាច ឲ្យអ្នកប្រើប្រាស់ អាចប៉ះនឹងបញ្ជាបានយ៉ាងងាយ ។
នៅផ្នែកខ្នង មានកាមេរ៉ា ទំហំ ៥ ម៉េហ្គាភិកសេល ជាមួយ LED flash មានអេក្រង់ទំហំ ៨អ៊ីញ ប្រភេទ LCD display ដែលអាចបង្ហាញ រូបភាពច្បាស់ល្អ និងមានព័ណ៍ធម្មជាតិល្អ និងមាន resolution 1024 x 768 ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.