កាលពីមុនធ្លាប់មានពាក្យចចាមអារ៉ាមថា Samsung Galaxy S III ដែលជាទូរស័ព្ទមានការរំពឹងទុកជាច្រើននោះ អាចនឹងមិនបង្ហាញខ្លួននៅ MWC
ប៉ុន្តែពេលនេះ Samsung បានប្រកាសដោយផ្ទាល់មាត់ថា Galaxy SIII មិនមានវត្តមាននៅក្នុងសមាជទូរស័ព្ទពិភពលោក MWC ឆ្នាំនេះទេ។ នេះដោយយោងតាមគេហទំព័រ GSMArena។
ក្រុមហ៊ុន Samsung មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែថា GalaxySIII នឹងប្រកាសនៅក្នុងកម្មវិធីរៀបចំដោយក្រុមហ៊ុនរបស់ខ្លួនតែម្តង។ មានប្រភពជាច្រើនអះអាងថា Galaxy SIII នឹងចេញមុខនៅខែមេសា ប៉ុន្តែគេហទំព័ររបស់ហុឡង់ដ៍បែរជាលើកឡើងថាខែមិនាទៅវិញ។ ទោះពីជាយ៉ាងណាក៏ដោយ Samsung មិនបានឲ្យដឹងពីកាលបរិច្ឆេទច្បាស់លាស់នៃការសម្ពោធ Galaxy SIII ដែរ។
Samsung ក៏មិនបានប្រាប់ឲ្យដឹងថា នឹងមានអ្វីពិសេសសម្រាប់ព្រឹត្តិការណ៍ MWC ខាងមុខនេះដែរ ប៉ុន្តែបែរជាប្រាប់ថា ប្រាកដជាមិនអ្វីគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលរួមទស្សនា។ បើតាមពាក្យចចាមអារ៉ាមខ្លះថា អ្វីដែលពិសេសពី Samsung នោះអាចជាទូរស័ព្ទ Windows Phone និង Tablet ស៊េរីថ្មី។
មានប្រិយមិត្តណាខ្លះកំពុងរង់ចាំ Samsung Galaxy S III? គួរឲ្យស្តាយប្រហែលជាមិនអាចឃើញក្នុងពេលឆាប់ៗនេះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.