ទោះបីជា Windows 7 មានវត្តមានមកបានយូរគ្រាន់បើយ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់អាចវ៉ាដាច់ប្រព័ន្ធប្រតិបត្តិការស៊េរីចាស់ Windows XP ដដែល ពោលគឺ Windows XP នៅតែជាប្រព័ន្ធប្រតិបត្តិការពេញនិយមជាងគេដដែល។ នេះដោយយោងទៅតាមគេហទំព័រ Techradar។
ប្រភពដដែលបានឲ្យដឹងថា Windows XP មានចំណែកទីផ្សារប្រមាណ ៤៧,៩ ភាគរយក្នុងចំណោមអ្នកប្រើប្រាស់ PC និង Mac ទាំងអស់។ រីឯ Windows 7ដែលជាប្រព័ន្ធប្រតិបត្តិការលក់ដាច់លឿនមានចំណែកទីផ្សារតែ ៣៦,៤ ភាគរយប៉ុណ្ណោះ។ ទោះបីជា Windows 8 អាចចេញនៅឆ្នាំនេះក៏ដោយក៏ Windows 7 ប្រហែលជាមិនអាចយកឈ្នះ Windows XP បានដែរមើលទៅ។
គួរបញ្ជាក់ផងដែរថា Microsoft បានព្យាយាមលើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ Windows ទាំងអស់ Upgrade ទៅប្រើ Windows 7 មុនពេល Windows 8 បង្ហាញខ្លួន ព្រោះត្រឹម ២ ឆ្នាំទៀត ឬឆ្នាំ ២០១៤ Microsoft នឹងលែងធ្វើការគាំទ្រទៀតឡើយ។ ដូច្នេះត្រឹមឆ្នាំ ២០១៤ Windows XP នឹងហួសសម័យហើយ។ ក្រឡេកមកមើល Mac OS X វិញមានត្រឹមតែ ៦,៣៩ ភាគរយប៉ុណ្ណោះ ហើយ Vista មាន ៨ ភាគរយ។
ហេតុអ្វីបានជា Windows XP នៅតែពេញនិយមយ៉ាងនេះហ្ន៎? តើ Windows 7 អាចយកឈ្នះ Windows XP មុនពេល Windows 8 មកដល់ទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.