ក្រុងភ្នំពេញ : រថយន្តមែរសឺដេស-បិនស៍ អេស-អ៊ែល-ឃេ ស៊េរីថ្មីឆ្នាំ២០១២ (2012 Mercedes-Benz SLK) ត្រូវបានគេចាត់ទុកថា ជារថយន្តស្ព័រដែលមានការរចនារូបរាងដ៏ពិសិដ្ឋ និងដើរដោយថាមពលសាំងដ៏មានប្រសិទ្ធភាពបំផុត។
លោក Dieter Zetsche អគ្គនាយកក្រុមហ៊ុន Daimler AG នៅប្រទេសអាល្លឺម៉ង់ បានមានប្រសាសន៍ថា៖ «វាមានប្រព័ន្ធម៉ាស៊ីនដែលមានលក្ខណៈពិសេស មានការប្រើប្រាស់ប្រេងសាំងដ៏តិចតួចបំផុត ជាហេតុធ្វើឲ្យរថយន្តកាន់តែធ្វើដំណើរឆ្ពោះទៅមុខបានឆ្ងាយជាង មុន និងបង្កើតបាននូវភាពសប្បាយរីករាយទ្វេដងក្នុងការបើកបរ»។
លោក វង់ ឈីវ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនហ៊ុងហ៊ាបកាំបូឌា (ចំកាត់) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្ត មែរសឺដេស-បិនស៍ បានមានប្រសាសន៍ថា៖ «SLK ឆ្នាំ២០១២នេះ មានប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដ៏ទំនើបសម្បូណ៌បែប និងប្រតិបត្តិការបើកបរលើគ្រប់ស្ថានភាព ព្រោះថាវាត្រូវបានគេកែប្រែសណ្ឋានថ្មីជាច្រើនកន្លែងដែលធ្វើឡើង ប្រកបដោយគំនិតច្នៃប្រឌិតពីគ្រប់ក្រុមអ្នកជំនាញឯកទេសរថយន្តដ៏ ល្បីៗទាំងអស់របស់ក្រុមហ៊ុន Daimler AG ដ៏ធំជាងគេមួយនេះ»។
យោងតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងទូទៅផែ្នកលក់និងទីផ្សារនៃរថយន្តមែរសឺដេស-បិនស៍ ប្រចាំប្រទេសកម្ពុជា រថយន្ត SLK ឆ្នាំ២០១២នេះ វាត្រូវបានគេបំពាក់ដោយបច្ចេកវិទ្យាទំនើបៗរួមមាន ដំបូលរថយន្តបើក-បិទដោយប្រព័ន្ធអេឡិចត្រូនិក ងាយស្រួល ចេញ ចូល។ វាមានម៉ាស៊ីនខ្លាំង មានល្បឿនស្ទុះ ស៊ីសាំងតិច មានប្រព័ន្ធសម្រាប់តភ្ជាប់យូអេសប៊ី (USB) ឬ ប៊្លូធូសពីទូរស័ព្ទដៃទៅរថយន្ត ដើម្បីស្តាប់ MP3 ប្រព័ន្ធសោអេឡិចត្រូនិក ឃីលេសហ្គោ(Keyless-Go) ដ៏មានសុវត្ថិភាពខ្ពស់ សម្រាប់បញ្ជារថយន្តពីចម្ងាយ ឬ ប្រើម្រាមដៃជំនួសទោះបីជាបញ្ឆេះ ឬបញ្ឈប់រថយន្ត និងប្រព័ន្ធសញ្ញាប្រាប់ពីការស្ទើរខ្យល់ក្នុងកង់រថយន្តទាំងបួន ។
ទាក់ទិននឹងបច្ចេកវិទ្យាថ្មីបំពាក់ក្នុងរថយន្តនេះលោក Owen Ballantine ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម និងការថែទាំនៃក្រុមហ៊ុនហ៊ុងហ៊ាប និងជាអ្នកឯកទេសជួសជុលរថយន្តមែរសឺដេស-បិនស៍ដ៏ចំណានមកពីអឺរ៉ុប ក៏បានបញ្ជាក់ផងដែរថា៖ «រថយន្ត អេស-អ៊ែល-ឃេ ប្រភេទថ្មីនេះ វាមានប្រព័ន្ធផ្តល់សញ្ញាសុវត្ថិភាពក្នុងការផ្តល់ដំណឹងផ្សេងៗ ពិសេសនៅពេលដែលអ្នកបើកបរងងុយគេង វាមានសញ្ញាបង្ហាញឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ឬសម្រាកបន្តិចដើម្បីទទួលទានកាហ្វេជាដើម។ ទន្ទឹមនឹងនេះ ពោងសុវត្ថិភាពការពារអ្នកបើកបរនិងអ្នកដំណើរត្រូវបានបំពាក់តាម លក្ខណៈពិសេស ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ដើម្បីការពារអាយុជីវិតអ្នកនៅក្នុងរថយន្តទាំងអស់»។
លោកអ្នកអាចរកជាវនូវរថយន្តនេះនៅក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្តមែរសឺដេស-បិនស៍ប្រចាំប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ២៣០អា មហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរស័ព្ទ ០១២ ៩៧ ៩៨ ៧២ ឬ ០២៣ ២១៣ ៥២៧៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.