ឧបករណ៍​ស្ដាប់​ចម្រៀង​ថ្មី​ពី Sony

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • 120202_22b
    Apple គឺជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​ល្បីល្បាញ​មួយ​មាន​ផលិតផល​លើ​ម៉ាក iPod ដ៏​យូរ​អង្វែង​របស់​ខ្លួន។ នៅ​មុន​សម័យ​កាល​របស់ iPod គេ​សង្កេត​ឃើញ​ថា ផលិតផល​របស់​ក្រុមហ៊ុន Sony មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ណាស់។ តែ​ពេល​នេះ​តើ​មាន​អ្វី​ថ្មី​សម្រាប់​ក្រុមហ៊ុន Sony ក្នុង​ការ​ណែនាំ​ផលិត​ផល​ខ្លួន​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន Apple? នោះ​គឺ​ឧបករណ៍​ស្ដាប់​ចម្រៀង​ Sony Walkman Z1000 មាន​ទំហំ ៤,៣ អ៊ីង ប្រភេទ​ថាច់​ស្រ្គីន អេក្រង់​ពណ៌​ធម្មជាតិ កម្រិត​ចងចាំ​ច្រើន​ទំហំ​ដូចជា ៨GB  ១៦​GB ឬ ៣២​GB។ វា​អាច​ប្រើ​ប្រាស់​ក្នុង​ការ​ឆែក​អ៊ីមែល Gmail មើល​ផែនទី Maps អាន​សៀវភៅ លេងហ្គេម ស្ដាប់​វិទ្យុ FM បាញ់ Bluetooth និង​រីករាយ​ជាមួយ​ប្រព័ន្ធ​ High-Definition Multimedia Interface (HDMI)។
    ជាមួយ​នឹង​តម្លៃ ២៩៩​ដុល្លារ Sony Walkman Z1000 នឹង​ចេញ​លក់​នៅ​ទីផ្សារ​អាមេរិក​នា​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា ខាង​មុខ​នេះ​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.