“Selena Gomez​ជា Hero របស់​ខ្ញុំ

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • យុវតី ​Hana Hwang បាន​និយាយ​ថា Selena Gomez  ជា Hero របស់​នាង និង ​​បាន​ថត​វីដេអូ​​​​ផ្ញើ​ទៅ​កាន់​តារា​ចម្រៀង Selena Gomez ដើម្បី​ថ្លែង​អំណរគុណ​បន្ទាប់​ពី Selena ​បាន​ទៅ​សួរ​សុខ​ទុក្ខ​គេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

    យុវតី Hana Hwang ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ដ៏​កម្រ​មួយ genetic disorder (ជំងឺ​ដែល​មិន​អាច​ឲ្យ​នាង​ធំ​លូត​លាស់​ខ្ពស់​ដូច​ក្ដី​សុបិន) បាន​ប្រាថ្នា​សុំ​ជួប​ជាមួយ hero របស់​នាង​គឺ​តារា​ចម្រៀង Selena Gomez។ ប៉ុន្តែ​យុវតី​វ័យ ១៣ ឆ្នាំ​ដែល​មិន​អាច​ធំ​តាម​អាយុ​បាន​ដោយ​សារ​តែ​ការ​រង​ទុក្ខ​ពី progeria មាន​ភាព​ស្រឡាំងកាំង​ជា​ខ្លាំង​នៅ​ពេល​តារា​ចម្រៀង​ជា​ទី​ពេញ​ចិត្ត​របស់​នាង​បាន​ទៅ​សូរ​សុខ​ទុក្ខ​នាង​ដល់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ទី​ក្រុង Los Angeles កាល​ពី​ខែ​ធ្នូ។

    Hana តែង​តែ​សុបិន​ថា នាង​នឹង​បាន​ជួប​ជាមួយ​នឹង​តារា​ចម្រៀង​ម្ចាស់​បទ  “Love You Like A Love Song” Selena Gomez ហើយ​នាង​តែង​តែ​ស្ដាប់​បទ “Who Says” ជា​ច្រើន​ដង​ច្រើន​សារ​ក្នុង​អំឡុង​ពេល​នាង​ទទួល​ការ​ព្យាបាល​ម្តង​ៗ។
    ក្រោយ​មក Ryan Seacrest បាន​ទាក់​ទង​ជាមួយ Selena Gomez ដោយ​គេ​បាន​និយាយ​រៀប​រាប់​ប្រាប់​អំពី Hana ទៅ​ដល់ Selena។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ​គឺ Selena ពិត​ជា​មក​សួរ​សុខទុក្ខ​ Hana ​ដល់​មន្ទីរ​ពេទ្យ​កុមារ Los Angeles (CHLA) មែន។

    Hana មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ជួប​ជាមួយ pop idol របស់​នាង។ នាង​បាន​ប្រាប់​ទៅ​កាន់​ Sara Kim អ្នក​ព្យាបាល​នាង​ថា​នាង​មិន​អាច​និយាយ​បាន​ទេ​ពីព្រោះ​នាង​ខ្លាច​ថា​នាង​នឹង​យំ​ដូច​ជា​ទារក​ម្នាក់។
    ក្រោយ​មក​ Hana ​បាន​បង្កើត​វីដេអូ​មួយ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់ Selena ដែល​បាន​មក​សួរ​សុខទុក្ខ​នាង និង ឲ្យ​ខ្សែ​ដៃ​មួយ​ដល់​នាង។
    ខាង​ក្រោម​នេះ ជា​វីដេអូ​អរគុណ​របស់ Hana




    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.