បន្ទាប់ពីលេចឭពាក្យចចាម អារ៉ាមជាច្រើនខែជាច្រើន ឆ្នាំអំពីការទាក់ទងគ្នា រវាងតារាម៉ូដែល Amber Rose និង តារាចម្រៀង Rap Wiz Khalifa រួចមក ពេលនេះតារាទាំងពីរដួង បានភ្ជាប់ពាក្យជា ផ្លូវការហើយ។
តារាចម្រៀង Rap ម្ចាស់បទ Black and Yellow បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម Twitter ដើម្បីឲ្យ fan របស់គេបានដឹងថាគេបានសារភាពសុំភ្ជាប់ពាក្យជាមួយមិត្តស្រីយូរឆ្នាំរបស់គេ។ Wiz ដែលមានឈ្មោះពិតថា Cameron Jibril Thomaz បានសរសេរទាំងសប្បាយចិត្តថា “នាងបានឆ្លើយយល់ព្រម”។
តារាម៉ូដែល Amber វ័យ ២៨ ឆ្នាំក៏មិនបង្អង់យូរដែរដោយនាងបានបង្ហោះរូបចិញ្ចៀនភ្ជាប់ពាក្យនោះដាក់លើគេហទំព័រ Twitter និង បានសរសេរថា “គាត់បានធ្វើឲ្យខ្ញុំក្លាយជានារីដ៏មានសុភមង្គលបំផុតក្នុងពិភពលោក។
គូស្នេហ៍មួយគូនេះបានទាក់ទងគ្នាក្រោយពេល Amber Rose បែកបាក់ពី Kanye West បានរយៈពេលខ្លី។ តារាចម្រៀង Rap Wiz Khalifa ថែមទាំងបានឆ្លាក់ឈ្មោះរបស់មិត្តស្រីរបស់គេ Amber Rose នៅលើម្រាមដៃរបស់គេបន្ទាប់ពីទាក់ទងគ្នាបានរយៈពេល ពីរបីខែ។
Amber Rose គឺជាតារាម៉ូដែល វិចិត្រករ តារាសម្ដែងសញ្ជាតិអាមេរិកវ័យ ២៨ ឆ្នាំ(២១ តុលា ឆ្នាំ ១៩៨៣)។ នៅAmber Levonchuck ។នាងគឺជាអ្នកបង្ហាញម៉ូត,ជាអ្នកសំដែងជាដើម។ ចំណែកឯ Wiz Khalifa គឺជាតារាចម្រៀងRap អាមេរិកវ័យ ២៤ ឆ្នាំ(កើតថ្ងៃទី ៨ ខែ កញ្ញាឆ្នាំ ១៩៨៧)។ Wiz ចេញអាល់ប៊ុមដំបូង Show and Prove របស់គេនៅក្នុងឆ្នាំ ២០០៦៕
បើបានចិញ្ចៀនភ្ជាប់ពាក្យធំបែបនេះ ប្រិយមិត្តមានអារម្មណ៍យ៉ាងណាដែរ? នេះមិនដឹងជាប៉ុន្មានការាត់ទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.