យោងតាមផលិតកម្ម JYP Entertainment របស់ក្រុមចម្រៀងនេះបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា 2PM នឹងធ្វើជាពិធីករក្នុងកម្មវិធី “រៀនភាសាកូរ៉េតាមរយៈទូរទស្សន៍” របស់ប៉ុស្តិ៍ទូរទស្សន៍ NHK ចាប់ពីថ្ងៃទី ២ ខែមេសា។ កម្មវិធី show រយៈពេល ២៥ នាទីនេះនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទវេលាម៉ោង ១០ យប់។ ក្នុងអំឡុងពេល ៥នាទីម្ដង សមាជិកក្រុមនឹងពន្យល់ពាក្យនិង ឃ្លា ភាសាកូរ៉េសាមញ្ញៗ បន្ថែមលើគន្លឹះមានប្រយោជន៍មួយចំនួនទៀតដែលគេអាចប្រើប្រាស់បាននៅពេលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ។
នៅពេល 2PM បានចូលរួមក្នុងកម្មវិធីសន្និសីទស្ដីពីកម្មវិធីទូរទស្សន៍កាលពីថ្ងៃពុធនៅទីចាត់ការធំរបស់ NHK នៅក្នុងទីក្រុងតូក្យូ សមាជិកជនជាតិថៃរបស់ក្រុមចម្រៀង Nickhun បាននិយាយថា “វាប្រហែលជាប្លែកដែលឃើញខ្ញុំបង្រៀនភាសាកូរ៉េព្រោះខ្ញុំជាថៃ។ ប៉ុន្តែប្រសិនបើអ្នកសរសេរ និង ប្រើប្រាស់វាជាញឹកញាប់ ការរៀនភាសាកូរ៉េរបស់អ្នកនឹងរីកចម្រើន”។
ពេលសួរថា តើពាក្យកូរ៉េអ្វីដែល 2PM ចង់បង្រៀនទៅកាន់ fan Taec-yeon បាននិយាយថា “ខ្ញុំចង់ឲ្យពួកគេចងចាំពាក្យ “oppa” (ពាក្យដែលនារីកូរ៉េនិយាយសំដៅលើបុរសដែលមានអាយុច្រើនជាង) បើទោះជាពាក្យនេះជាពាក្យដែលនិយាយដោយនារីក៏ដោយ”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.