នាង Laura Kaeppeler គ្រង​មកុដបវរ​កញ្ញា​អាមេរិក​​ឆ្នាំ​2012

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels: ,

  • យោងទៅ​តាម​ប្រភព​​ព័ត៌​មាន​  រ៉យ​ទ័រ​ចេញ​ផ្សាយ​​កាល  ពីថ្ងៃ​អាទិត្យ ទី​១៥ មករា ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹង​ថា នាង Laura Kaeppeler ​បាន​គ្រង​​មកុដ​​បវរកញ្ញា​​អាមេរិក​  ឆ្នាំ​២០១២ ក្រោយ​​ពី​ផ្តួល  ​​បេក្ខ​នារី​មក​ពី​ ៥៣ រដ្ឋ​ផ្សេងៗគ្នា ។ ការ​ប្រកួត​នេះ​ត្រូវ​​បាន​រៀប​​  ចំឡើង​នៅ​​ក្នុង​សណ្ឋា​គារ Planet Hollywood Resort និង Casino ក្នុង​ទីក្រុង​ឡាស់​វេហ្គាស រដ្ឋ​ណេវ៉ា​ដា ។ ចំណែក​​ឯ​ចំណាត់​ថ្នាក់​​លេខ​២ បាន​ទៅ​លើ​បវរកញ្ញា Betty Thompson មកពី​រដ្ឋអូឡា​ហូម៉ា និង​ចំណាត់​ថ្នាក់​​លេខ​៣ ​​​បាន​ទៅ​លើ​​នាង Kaitlyn Monte មក​ពីក្រុង​ញ៉ូយ៉ក ។
    ​​រយៈ​ពេល២​ម៉ោង​នៃការប្រកួត​ប្រជែង​នាង Laura Kaeppeler វ័យ​២៣​ឆ្នាំ ​មកពីរដ្ឋ Wisconsin បាន​បង្ហាញ​ទេព​កោសល្យ​​ច្រៀង​ចម្រៀង​​អូប៉េរ៉ា ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​ប៊ីគីនី​ ឈុត​អាពាហ៍​ពិពាហ៍​ ​និងសម្លៀក​បំពាក់​ឈុត​ផ្សេង​ៗ​ទៀត​​​បាន​ទាក់​ទាញ​ការ​គាំទ្រ​យ៉ាង​​ខ្លាំងពី​​គណៈ​​កម្ម​ការ និង​ទស្សនិក​ជន​​ដែល​ចូល​រួម​ទស្សនា​​​យ៉ាង​ច្រើន​កុះករ ។ ​ជា​មួយ​នឹង​ការ​រំភើប​រហូត​ដល់​ស្រក់​​ទឹក​ភ្នែក​​ក្នុងការ​បំពាក់​មកុដ​​នាង Laura បាន​និយាយថា ៖ ​ខ្ញុំ​សូម​សម្តែង​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​​គណៈ​កម្ម​ការ​ និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​ផ្តល់​តម្លៃ​ឱ្យ​ខ្ញុំ​បាន​គ្រង​មកុដ​​បវរ​កញ្ញា​​អាមេ​រិក​នៅ​ឆ្នាំ២០១២នេះ ។
    នាង​បាន​បន្ត​​ទៀតថា ៖ ​បវរកញ្ញា​​អាមេរិក​នឹង​តំណាង​ឱ្យ​​ប្រជា​ពល​រដ្ឋ​គ្រប់ៗ​គ្នា​​ ហើយ​​នៅ​ក្នុង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ដ៏​លំបាក​​នេះ​អ្នក​នយោ​បាយ​​គួរតែ​​សំឡឹង​នូវ​អ្វីដែល​ប្រជា​ពល​រដ្ឋ​អាមេរិក​​ត្រូវ​ការ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​​បវរកញ្ញា​ម្នាក់ខ្ញុំ​​ផ្តល់​យោ​បល់​ឱ្យ​អ្នក​នយោ​បាយ​​ទាំង​អស់​​យក​ចិត្តទុកដាក់​​ឱ្យ​បាន​ច្រើ​ន​បំផុត​​ចំពោះ​ប្រជា​ពល​រដ្ឋ​អាមេរិក ។ ​ជា​មួយ​នឹង​ការ​ទទួល​បាន​មកុដ​​បវរក​ញ្ញា​ឯក​​រយៈ​​ពេល​១​ឆ្នាំ​​ កញ្ញា Laura ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​​ផង​ដែរ៕
    ដកស្រង់ពីគេហទំព័រ កោះសន្តិភាព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.