ឡូសអេនជឺឡេស ៖ អ្នកនាង អេនជឺលីណា ជោលី (Angelina Jolie) និងលោក ព្រែដ ភិត(Prad Pitt)ជាគូស្នេហ៍សប្បុរសធម៌ដ៏មានកិត្យានុភាពខ្ពស់បំផុតនៅហូលីវូដ ដូច្នេះជារឿងធម្មតាទេដែល ពួកគេចាប់ផ្តើមពិភាក្សាការងារសិល្បៈ និងជំនួញនៃការផលិតខ្សែភាពយន្តជាលក្ខណៈគ្រួសារ។ នេះបើយោងតាមការឲ្យដឹង ពីលោក ភិត ប៉ុន្តែពួកគេមិនទាន់យល់ព្រមទាំងស្រុងដែរ។
ការឆ្លងឆ្លើយជាមួយសារព័ត៌មាន Reuters នៅក្នុងកម្មវិធីពានរង្វាន់ Prodcuers Guild Awards កាលពីថ្ងៃសៅរ៍ នៅក្នុង Beverly Hills លោក ភិតបាននិយាយថា គាត់និងភរិយា ដែលមានការងារ រវល់រៀងៗខ្លួននៅមុខកញ្ចក់កាមេរ៉ា ស្របពេលជាមួយនឹងការចិញ្ចឹមបីបាច់ថែរក្សាកូនទាំង៦នាក់បានយ៉ាងល្អជាមួយគ្នានឹងនិយាយគ្នាច្រើនទៀតរហូតដល់ចប់នៅហាង។
ភិត ដែលកត់សំគាល់ឃើញថា ពួកគេមាននិន្នាការគំនិតខុសគ្នាបាននិយាយថា “ជាធម្មតាយើងមានទឡ្ហីករនៅក្នុងហាងជាបន្តបន្ទាប់។ ភរិយាខ្ញុំមានចរឹតមាំមួន គាត់ដូចជាឆាប់រហ័សខ្លាំងណាស់។ ខ្ញុំបានឃើញអ្វីៗគ្រប់យ៉ាង។ ខ្ញុំបានទៅពេញទាំងហាង eBay ហើយខ្ញុំបានដឹងច្បាស់យ៉ាងច្បាស់នូវអ្វីដែលខ្ញុំត្រូវចង់បាន និងអ្វីដែលខ្ញុំត្រូវការ។
ខណៈពេលដែលខំប្រឹងដើរកាន់ឈើច្រត់ខ្ចើចៗ ភិត បាននិយាយថា “ខ្ញុំនឹងចេញទៅក្រៅនិយាយរឿងនេះជាមួយនាងជានិច្ច។
អ្នកនាង អេនជឺលីណា ជោលី ដែលទទួលបានពានរង្វាន់ Stanley Kramer Award ជាអាជីវសង្គមសម្រាប់ ស្នាដៃដឹកនាំដឹកនាំរឿងដ៏ល្បីល្បាញរបស់នាង ចំពោះរឿង “In the Land of Blood and Honey” បាននិយាយ ពីតួនាទីរបស់ភិតថាជា ផលិតករមួយរូបដែលទាមទារជំនាញខុសគ្នា។ គាត់បានផលិត និងសម្តែងនៅក្នុងរឿង “Moneyball” ដែលជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តចំនួន១០រឿងដែលត្រូវបានជាប់ឈ្មោះ សម្រាប់ប្រកួតប្រជែងពានរង្វាន់ Producers Guild។
អ្នកនាង ជោលី បាននិយាយថា “ខ្ញុំបានដឹកនាំរឿង ខ្ញុំគិតថាវាខុសគ្នា។ ខ្ញុំគិតថា គាត់ធ្វើបានយ៉ាងល្អ ប្រសិន បើគាត់ជាអ្នកដឹកនាំរឿង។ “ប៉ុន្តែខ្ញុំចូលចិត្តគិតខ្លួនថាមាំមួន ដូច្នេះខ្ញុំនឹងធ្វើឲ្យបាន។
យោងទៅស្នាដៃដំបូងដំបូងរបស់នាងជាប្រធានដឹកនាំរឿង ខ្សែភាពយន្តស្នេហារបស់នាងបានស្ថិតនៅក្នុងចំណោមខចក្ខុវិស័យមួយដែលស្តែងចេញពីវិនាសកម្មក្នុងសង្គ្រាមនៅប៊ូស្នៀរ។ ជោលីនិយាយថា “ខ្សែភាពយន្តនោះមិនមែនជាសារនយោបាយប្រឆាំងនឹងអ្នករាល់គ្នាទេ។ វាជារឿងសាមញ្ញដែលនិយាយថា យើងត្រូវតែនិយាយអ្វីដែលបានកើតឡើង យើងត្រូវតែសិក្សាស្វែងយល់នូវអ្វីដែលកើតមានឡើង។ យើងត្រូវតែឃើញ និងយល់ដឹងពីជីវិតរស់នៅរបស់មនុស្សគ្រប់ផ្នែក ហើយបើយើងមិនដឹងទេ យើងមិនអាចឈានឆ្ពោះ ទៅមុខទៀតទេ។
ហើយម្យ៉ាងវិញទៀត ជោលី បានទទួលស្គាល់ថា នាងរងឥទ្ធិពលខ្លាំងដោយសារបញ្ហានយោបាយក្នុងស្រុកទៅនឹងពូជសាសន៍បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណៈ។
“នេះជាផ្នែកមួយរបស់ពួកយើងដែលកំពុងតែត្រូវការសិក្សាស្វែងយល់នូវអ្វីដែលកំពុងតែកើតមាន និងត្រូវការឃើញលទ្ធភាពផ្សេងទៀតចំពោះប្រធានាធិបតីខាងមុខ ហើយអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះបញ្ហាខាងមុខ។ អីចឹងហើយបានជាផ្នែកមួយចំពោះបញ្ហានោះគឺមានលក្ខណៈចម្លែងនៅក្នុងទូរទស្សន៍….នេះសំដៅលើតួសម្តែងដែលយើងកំពុងតែតទស្សនា។ដូច្នេះយើងត្រូវព្យាយាមស្វែងរកចំណុចណាដែល្អ។ ជូនកាលវាអាចក្លាយជារឿងចម្លែក”៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.