ប្រសិនបើលោកអ្នកធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតដល់ផ្លូវបំបែកស្គន់ នឹងឃើញមានភោជនីយដ្ឋានជាច្រើន ដែលលក់អាហារនិងភេសជ្ជៈសម្រាប់អ្នកដំណើរ។ ដោយឡែក នៅទីនោះក៏មាន ហាងតូចៗមួយចំនួន មានកាលក់ អាហារធម្មតា ម្ហូបអាហារគ្រៀមៗ និងនំផ្សេងៗជាច្រើនដែរ ក្នុងនោះ គេក៏សង្កេតឃើញថា ទាទឹក ក៏ជាអាហារដែលអ្នកដំណើរចូលចិត្ត ទិញយកទៅទទួលទានក្នុងចំណោមអាហារផ្សេងទៀត។
ទាទឹក គឺជាសត្វព្រៃដែលអ្នកនៅ តំបន់ស្គន់ ភាគច្រើនគេទៅប្រម៉ាញ់នៅក្នុងព្រៃរបោះ ដែលជាប់នឹងបឹង។ ការចាប់សត្វស្លាបបែបនេះ គឺគេប្រើអន្ទាក់ និងចាក់តន្ត្រីដើម្បីឲ្យវាចូលអន្ទាក់។ នេះបើតាមការឲ្យដឹងពី អ្នកលក់ទាទឹក មុខចំណតឡានសុរិយាឈ្មោះ ចែ ស្រី។
អ្នកលក់ម្នាក់នេះ បានអះអាងថា គាត់លក់បាន ក្នុង១ថ្ងៃ៣០ក្បាល ទៅ៤០ក្បាល ដែលអាចរកចំណេញបានច្រើនគួរសមដែរ។
លោកធី វណ្ណា ដែលបានទិញ ទាទឹក២ក្បាលដែរនោះបានឲ្យដឹងថា គាត់ទិញ២ក្បាលនេះ តម្លៃ១៦០០០រៀល និងទិញស្វតក្រួចបួនដប់ដែរ។ គាត់បានបង្ហាញពីរស់ជាតិសត្វទាទឹក ទាំងនោះថា ឆ្ងាញ់ ហើយថោកទៀត។
កញ្ញា នីតា បានធ្វើដំណើរ ឆ្លងកាត់បានចូលទិញដែរ នោះបាននិយាយថា ”ទើបតែចង់ទិញសាកល្បង យកទៅញុំ ព្រោះ មើលទៅចង់ឲ្យទទួលទាន ហើយទំនងជាឆ្ងាញ់ជាមិនបាន”។
យុវជន ខាត វាសនា ធ្វើដំណើរកាត់តូបលក់ទាទឹកនៅទីនោះរាល់ដង បាននិយាយដោយមិនសូវជឿថា ជាសត្វដែលទាក់បាននោះទេ ដោយរូបគេគិតថា ភាគច្រើនជាសត្វចិញ្ចឹម។ វាសនា បញ្ជាក់ “ទិញឲ្យអ្នកផ្ទះទេ សម្រាប់ខ្ញុំមិនសូវចូលចិត្ត ព្រោះខ្លាចតែសត្វចិញ្ចឹម… ឥឡូវងាយទៅរកឯណាបានច្រើនអីចឹង ឃើញលក់រាល់ថ្ងៃ មិនដែលខាន”។
អ្នកលក់ ចែ ស្រី បានអះអាងថា “បើចាប់វាបាន ពេលវានៅរស់គេលក់បានថ្លៃជាងទៀតផង ព្រោះវៀតណាម គេត្រូវប៉ាន់ជាង…លក់បានក្នុងតម្លៃ ៣០០០០រៀលបើធ្វើវារួច ហើយបើចម្អិនហើយលក់បានក្នុងតម្លៃ៨០០០រៀល ទៅ១០០០០រៀល ក្នុង១ក្បាល សម្រាប់ទីនេះ”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.