ស្ពានអាកាសថ្មីមានគំរូប្លង់ឡើងពីស្តុបស្ទឹងមានជ័យចាប់ពីចាប់ពីផ្លូវ២៧១ខាង ជើងទិស តពីលើផ្លូវមុនីរ៉េតបត់មកធ្លាក់នៅលើផ្លូវ២៧១ ទិសខាងត្បូងវិញ។
ឯកឧត្ដមកែប ជុទិមាអភិបាលរាជធានី បានមានប្រសាសន៍ក្នុង ឱកាសបើកសម្ពោធ ដំណើរការស្ពានអាកាសទី២ស្តុបពេទ្យលោកសង្ឃថាស្ពានអាកាសទី ៣ ត្រូវបាន សិក្សារួចរាល់ជាស្ថាពរហើយដោយត្រូវចំណាយថវិកាសរុបជាង១៧ លានដុល្លារសហរដ្ឋអាមេរិក រួមមានការចំណាយលើការស្ថាបនាស្ពានមេប្រហែល១២លានដុល្លារ សាងសង់ប្រព័ន្ធសាធារណៈ និងហេដ្ឋារចនាសម្ពន្ធក្រោមស្ពានប្រមាណ ៥លានដុល្លារ ដែលបានការ សម្រេច ឯកភាពទាំងស្រុងដោយប្រមុខរាជរដ្ឋាភិបាលក្នុងឱកាសនោះ។
អាជ្ញាធររាជធានីភ្នំពេញបានស្នើសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលក្នុងការចាប់ផ្ដើមគោលការណ៍សិក្សាគម្រោងសាងសង់ស្ពានអាកាសទី៣ចំណុចគល់ស្ពានស្ទឹងមានជ័យជាចំណុចប្រសព្វ រវាងវិថីសម្តេចព្រះមុនីរ៉េត និងផ្លូវលេខ ២៧១តាំងពីចុងខែធ្នូឆ្នាំ២០១០គឺនៅពេលចាប់បើកការដ្ឋានស្ថាបនាស្ពានអាកាសទីពីរមកម៉្លេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.