មាន់​ដុត​ទឹក​ឃ្មុំ​ពិសេស​!

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅ​ពេល​ល្ងាច​​គេ​តែង​​​ឃើញ​មាន​​គេ​ដាក់​លក់​ ​មាត់​ដុត​ដែល​ជា​អាហារ​ពេល​យប់ ទទួល​បាន​​ការពេញ​និយម​ខ្លាំង​​ពេល​បច្ចុប្បន្ន​នេះ​។​ ​​តើ​វា​មាន​រស​ជាតិបែប​​ណា​ ទើប​ទទួល​បាន​ការ​ពេញ​និយម​បែប​នេះ?
    អ្នក​លក់​មាន់​អាំង​នៅ​ផ្សារ​ញ៉ែ​ជិត​ស្តុប​ដេ​អិន​ សម្បុរ​កូន​កាត់​ចិន លោក​ ស្រ៊ុន ហួត បាន​និយាយ​ថា មាន់​អាំង​របស់​លោក​ពិត​ជា​មាន់​អាំង​លាប​ទឹក​ឃ្មុំ ប្រាកដ​មែន ទោះ​បី​ទឹក​ឃ្មុំ​ថ្លៃ​បន្តិច​ក៏​ដោយ​។ អ្នក​លក់​ម្នាក់​នេះ​បាន​បន្ត​ថា​ គាត់លក់នៅ​ទីនេះជិត​ ៨ឆ្នាំហើយ ​មាន​ម៉ូយ​ច្រើន​ណាស់​ដែរ​ ចំណែក​ឯ​វិធី​អាំង​វិញ​ ​គាត់​ប្រើ​ម៉ាស៊ីន​ដុត​បង្វិល​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង​។
    លោក ស៊្រុន ហួត​និយាយ​ពី​ការ​លក់​ដាច់​របស់​គាត់​ថា ​”ពី​មុន​មួយ​ថ្ងៃ​ខ្ញុំ​លក់​អស់​មាន់​១០០​ក្បាល តែ​ឥឡូវ​៥០​ក្បាល​នឹង​តែ​ម្ដង​១​ថ្ងៃ ដោយ​សារ​តែ​មាន​ម៉ូយ​ស្រាប់…​មាន​អ្នក​ខ្លះ​ទិញ​ម្ដង​៥​ឯណោះ​”។
    ឈរ​ចាំ​ទិញ​មាន់អាំង​ អ្នកមីង​លឹម ឡាង បាន​ឲ្យ​ដឹង​ថា ​គាត់​តែង​ទិញ​មាន់​អាំង​១​ក្បាល​ក្នុង​មួយ​ថ្ងៃ​ ​ព្រោះ​មាន​គ្នា​តែ​ពី​នាក់ ម្ដាយ និង​កូន។ អ្នកមីង​បាន​និយាយ​ដូច្នេះ​ថា​ “មាន​តែ​២​នាក់​កូន​ មាន់​មួយ​នឹង​សល់​ផង…មាន់​​អាំង​​​​​ទឹក​​ឃ្មុំ​ឆ្ងាញ់​​មែន​ទែន”។
    មិន​ខុស​ពី​អ្នក​លក់​ខាង​លើ ​យុវជន ​អ៊ុង​ចំរើន​ អ្នក​លក់​មាន់​ដុត​នៅ​ស្តុប​ឧកញ៉ា​ទេពផន​ បាន​អះអាង​ថា​ “ខ្ញុំ​លក់​មាន់​ដុត​នៅ​ទីនេះ​៧​ឆ្នាំ​ហើយ​ ក្នុង​១​ថ្ងៃ​លក់​បាន​៣០ ទៅ​៤០​ក្បាល​ឯណោះ ភាគ​ច្រើន​អតិថិជន​របស់​ខ្ញុំ​ មក​ពី​គ្រប់​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ”​។
    ដៃ​ខាង​ប្រែ​មាន់ និង​ដៃ​ម្ខាង​ទៀត កាន់​ដង្កៀប​ចាប់​ធ្យូង​ចេញ​បាន ​និយាយ​ពី​រូបមន្ត​ថា​ “គ្មាន​អ្វី​ពិសេស​ទេ មាន់​លាយ​គ្រឿង​ធម្មតា និង​ដាក់​អាំង​តែ​ប៉ុណ្ណោះ”​។ ប្អូន​ប្រុស​វិចិត្រ ​កំពុង​ទិញ​មាន់​អាំង​នៅ​ស្តុប​ទេពផន បាន​និយាយ​ថា​ “យូរ​ៗ​ទិញ​ម្ដង​ព្រោះ​មាន់​នេះ ​ក៏​មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ…”។
    សម្រាប់​ទីផ្សារ​មាន់​​អាំង​ ​​​មាន់​អាំង​ប្រភេទ​​តូច​ មាន​តម្លៃ​ប្រហែល ១៨០០០រៀល និង​​ប្រភេទ​ធំ​​មាន​​តម្លៃ​​ប្រហែល​ ២០០០០​រៀល​​ក្នុង​មួយ​ក្បាល៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.