ព្រះវិហារ ៖ កម្លាំងនគរបាល របស់ខេត្ដ ព្រះវិហារ ដឹកនាំដោយលោកឧត្ដមសេនីយ៍ ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ដ បានឱ្យ ដឹងថា កាលពីវេលាម៉ោង ៦ និង១៥នាទី ព្រឹកថ្ងៃទី១០ ខែមករា នេះ បានឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាចោរ ប្លន់ចំនួនពីរលើក នៅខេត្ដព្រះវិហារកាលពី ពេលកន្លងទៅ ហើយការចាប់ខ្លួននេះបាន ធ្វើឡើង នៅចំណតរថយន្ដខេត្ដកំពង់ធំ នៅ ពេលដែលជនសង្ស័យទាំង ២នាក់ ប្រុងរត់ គេចខ្លួនទៅកាន់ខេត្ដកំពត ។
លោក ម៉ៅ ពៅ បានបញ្ជាក់ថា បន្ទាប់ ពីមានករណីប្លន់លើកទី១ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ នៅក្នុងភូមិបុស្សធំ ឃុំ ព្រះមេរុ ស្រុកត្បែងមានជ័យ និងករណី ប្លន់លើកទី២ កាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១២ នៅសង្កាត់កំពង់ប្រណាស់ ក្រុង ព្រះវិហារ ដែលក្រុមចោរបានធ្វើសកម្មភាព ប្លន់ យកគ្រឿងអលង្ការ និងលុយរបស់ ប្រជាពលរដ្ឋ ។ លោក ម៉ៅ ពៅ បានដឹកនាំ កម្លាំង ប្រជុំធ្វើការស្រាវជ្រាវ ហើយឈាន ទៅដល់ការឃាត់មុខសញ្ញានេះតែម្ដង ។
លោក ម៉ៅ ពៅ បានបន្ដទៀតថា ដោយ មានការណែនាំពីព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ដ លោក លី លុន ធ្វើការឆែកឆេរ ផ្ទះជនសង្ស័យទាំង ២នាក់ ទើបកម្លាំងរបស់ លោក ឈានទៅដល់ការឃាត់ខ្លួន ។
ជុំវិញការបង្ក្រាបមុខសញ្ញាចោរប្លន់នេះ ជាការលើកទឹកចិត្ដ ដល់កងកម្លាំងនគរ បាលខេត្ដព្រះវិហារ អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដែលជាប្រធានគណៈបញ្ជា ការឯកភាពខេត្ដ បានផ្ដល់ថវិកាចំនួន ២លានរៀល ។ ជនសង្ស័យទាំង ២នាក់នេះ មានអាយុពី៣០ និង ៤៥ឆ្នាំត្រូវបាន លោកម៉ៅ ពៅ បានបញ្ជាក់ថា កំពុងឃុំខ្លួន ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.