ក្រសួង​លើក​លែង​ពន្ធ​ក្នុង​ខណ្ឌ​ចំនួន​៤

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • 120118_09a
    អគារ​ផ្ទះល្វែង​នៅ​​រាជធានី​ភ្នំពេញ ដែល​​ផ្ទះ​​ទាំង​​នេះ​​សុទ្ធ​តែ​​ត្រូវ​​បង់​ពន្ធ​ ប៉ុន្តែ​​ក្រសួង​បាន​លើក​លែង​នៅ​សង្កាត់​មួយ​ចំនួន​សម្រាប់ ២០១១។
    ភ្នំពេញៈ រដ្ឋាភិបាល​បាន​លើក​លែង​ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១១​ ក្នុង​សង្កាត់​ចំនួន​២០ នៅ​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​ការ​ប្រមូល​ពន្ធ​លើ​វិស័យ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ​នោះ។ នេះ​បើ​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ។
    សេចក្តី​ប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ថា សង្កាត់​ទាំង​២០​នោះ​មាន​ សង្កាត់​ព្រែកព្នៅ សង្កាត់​សំរោង និង​​សង្កាត់​ពញាពន ​នៅ​ក្នុង​ខណ្ឌ សែនសុខ ​ហើយ​នៅ​ខណ្ឌដង្កោ​មាន​សង្កាត់​ចំនួន​១១ គឺ​សង្កាត់​ស្នោរ ​សង្កាត់​ឪឡោក ​សង្កាត់​បឹងធំ សង្កាត់​កំបូល ​សង្កាត់​កន្ទោក ​សង្កាត់​គងនយ សង្កាត់​ទៀន សង្កាត់​រលួស ​សង្កាត់​ស្ពានថ្ម និង​សង្កាត់​ព្រែក​កំពឹស។
    នៅ​ខណ្ឌ​មានជ័យ មាន​សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ឯង សង្កាត់​ក្បាល​កោះ និង​សង្កាត់​ព្រែកថ្មី និង​ចុង​ក្រោយ ខណ្ឌ​ឬស្សីកែវ ដែល​មាន​សង្កាត់​២ គឺ​សង្កាត់​បាក់ខែង និង សង្កាត់​កោះដាច់។
    ខ្លឹម​សារ​នៃ​សេចក្តី​សម្រេច​នេះ​បាន​បញ្ជាក់​ថា ក្នុង​ករណី​ម្ចាស់​អចលនទ្រព្យ​ក្នុង​សង្កាត់​ទាំង នេះ​បាន​បង់ពន្ធ​រួច​រាល់​ទឹក​ប្រាក់​នេះ ត្រូវ​បង្វិល​សង​វិញ​ ឬ​ធ្វើ​ជា​ឥណទាន​សម្រាប់​យក​ទៅ​បង់​ពន្ធ​នៅ​ឆ្នាំ​បន្ត​បន្ទាប់។
    លោក សឹង ប៊ុណ្ណា ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលន​វត្ថុ​ជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​លើក​លែង​លើ​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១១ ក្នុង​សង្កាត់​ទាំង​នេះ​បណ្តាល​មក​ពី​សង្កាត់​ដែល​ស្ថិត​នៅ​ខណ្ឌ​ទាំង នោះ​ទើប​តែ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ពី ខេត្ត​កណ្តាល​ បញ្ចូល​នៅ​ក្នុង​រាជធានី​ភ្នំពេញ ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​ក្នុង​ការ​ផ្ទេរ​ឯកសារ​ផ្សេង ៗ។
    លោក​បាន​បន្ត​ថា បើ​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​បង់ពន្ធ​រួច​ហើយ​ក្តី​ក៏​មិន​មាន​ផល​ ប៉ះពាល់​អ្វី​ដែរ​។ លោក​បញ្ជាក់​ថា៖ «​គាត់​អាច​យក​វា​[ការ​បង់ពន្ធ]​ទៅ​កាត់​កង​នៅ​ឆ្នាំ​ក្រោយ​បាន។ ចំណែក​ការ​បង្វិល​គឺ​មាន​តែ​ការ​បង្វិល​ឯក​សារ​ទេ ​ព្រោះ​ការ​បង្វិល​លុយ​មាន​ភាព​រញ៉េរ​ញ៉ៃ​ស្មុគស្មាញ​ ដូច្នេះ​ការ​ផ្ទេរ​សម្រាប់​ឆ្នាំ​២០១២ ទើប​ជា​ការ​ប្រសើរ»។
    ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.