Big Bang បង្ហាញ​​រូប​ភាព​​ថ្មី

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • សមាជិក ៣ រូប Taeyang, T.O.P និង Daesung របស់​ក្រុម​ចម្រៀង​ពេញ​និយម​កូរ៉េ​ខាង​ត្បូង Big Bang បាន​បង្ហាញ​រូប​ភាព​ថ្មី​របស់​ពួកគេ​ក្នុង​ការ​ចេញ​មុខ​មក​អង្រួន fan របស់​ពួក​គេ​ជុំវិញ​ពិភពលោក។
    ក្នុង​ចំណោម​សមាជិក​៣ រូប​នេះ Taeyang មាន​លក្ខណៈ​សិច​ស៊ី​ជាង​គេ ដោយ​សារ​គេ​បាន​បង្ហាញ​នូវ​រូប​សាក់​នៅ​លើ​ដើម​ទ្រូង។ ប៉ុន្តែសូម​ទស្សនា​រូប​ភាព​របស់​ពួកគេ​ទាំង​បី​ទាំង​អស់​គ្នា ដើម្បី​ប្រៀប​ធៀប​​ថា​! តើ​ idol រូប​ណា​ដែល​ប្រិយ​មិត្ត​គិត​ថា​អេម​ជាង​គេ?
    Taeyang
    សូម​គូស​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០១២ នេះ សុបិន​របស់ fan ជា​ច្រើន​នឹង​ក្លាយ​ជា​ការ​ពិត ព្រោះ​ថា ​ក្រុម​ចម្រៀង​បុរស​មាន​សមាជិក ៥ រូប Big Bang នឹង​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជា​ច្រើនក្នុង​ពិភពលោក។ បើ​តាម​ប្រភព​ពី​ផលិត​កម្ម YG Entertainment បាន​ឲ្យ​ដឹង​ថា Big Bang នឹង​ប្រគំ​តន្ត្រី​នៅ​ក្នុង​ទី​ក្រុង​ចំនួន​២៥​ក្នុង​ប្រទេស​ចំនួន ១៦។ នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ! ដូច្នេះ​ប្រិយ​មិត្ត​ត្រៀម​ខ្លួន​ស្វាគមន៍ Big Bang ហើយ​ឬ​នៅ?
    T.O.P
    Daesung
    នៅ​សល់​តែ G-Dragon និង Seungri ប៉ុណ្ណោះ​ដែល​ប្រិយ​មិត្ត​មិន​ទាន់​បាន​ឃើញ! អញ្ចឹង​ចាប់​ដាន​បន្ត​ជាមួយ Sabay!

    ប្រភព& រូបភាព៖ allkpop



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.