កម្មវិធីជួបជុំតារាក្នុងស្រុកដ៏ធំប្រចាំឆ្នាំ “អាណាចក្រតារា “ នឹងចាប់ផ្ដើមស្អែកនេះ ចាប់ពីម៉ោង ៥:៣០ ទៅ។ កម្មវិធីដ៏ធំបែបនេះ សារ៉ាយ សក្កណា ប្រាប់ថា នាងនឹងមិនខកខានទេ ហើយបន្ទាប់ពីនោះ នាងត្រូវឡើងយន្តហោះទៅអាមេរិក យ៉ាងប្រថុចញ៉ុចនៅ ម៉ោង ១១យប់ ថ្ងៃដដែល។
កាលពីខែកញ្ញាឆ្នាំមុន សារ៉ាយ សក្កណា ក្រៀមក្រំយ៉ាងខ្លាំង ក្រោយការចូលធ្វើតេស្តលើកទី១នៅស្ថានទូតអាមេរិក ទទួលលទ្ធផលអវិជ្ជមាន ជាហេតុធ្វើឲ្យ បំណងទៅជាន់ដីប្រទេសមហាអំណាចនេះ ត្រូវរាំងស្ទះ។ ប៉ុន្តែ គ្រាន់តែចូលដើមឆ្នាំ ២០១២ ភ្លាម ស្រមោលនៃភាពក្រៀមក្រំទាំងនោះ ស្រាប់តែរលត់រលាយរសាត់បាត់អស់តែម្ដង ព្រោះនាង ស្រាប់តែទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយសម្ភាសន៍ជាប់នៅជើងទី២ ហើយគ្រោងឡើងយន្តហោះ ហោះចេញពីដែនដីព្រះរាជាណាចក្រអច្ឆរិយនៅម៉ោង១១យប់ថ្ងៃស្អែកនេះ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីអាណាចក្រតារាដែលរៀបចំដោយ Sabay វិញ។ឆ្លើយតបតាមទូរស័ព្ទ នៅក្នុងពេលកំពុងថតស្ប៉តមួយ អ្នកស្រី សម្ផស្ស ជាម្ដាយ ដែលជានិច្ចកាលលើកទូរស័ព្ទជំនួស សក្កណា នោះ បាននិយាយថា”ពិតមែនហើយ កូនស្រីខ្ញុំនឹងចេញទៅសហរដ្ឋអាមេរិកជាលើកដំបូង នៅយប់ស្អែកនេះ…ហើយបើតាមរវល់ ដែលមកដល់ឥឡូវមិនទាន់បានរៀបខោអាវផងនោះ ប្រសិនបើ មិនមែនកម្មវិធីអាណាចក្រតារា ទេ នាងប្រហែលមិនចូលរួមទេ…”។
សហរដ្ឋអាមេរិក គឺជាប្រទេសទី៣ហើយ សម្រាប់ការចេញសម្ដែងក្រៅប្រទេសរបស់ សារ៉ាយ សក្កណា បន្ទាប់ពីប្រទេសបារាំង និងអូស្ត្រាលី ដែលនាងបានចេញទៅកាលពីឆ្នាំ២០០៨និង២០០៩ហើយក្នុងនោះ ឡូវែល គឺជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ដែលនឹងទទួលស្នាមជើងរបស់ កញ្ញា សារ៉ាយ សក្កណា ក្នុងដំណើរចេញសម្ដែងរយៈពេល ២ខែកន្លះនេះ។ អ្នកស្រី សម្ផស្ស និយាយថា “ខ្ញុំដឹងមិនច្បាស់ទេ ថា សក្កណា គ្រោងទៅសម្ដែងនៅរដ្ឋណាខ្លះ គ្រាន់តែដឹងថារដ្ឋដំបូងដែលនាងត្រូវសំចត គឺ ឡូវែល…”។
គួរឲ្យមោទនៈណាស់ សក្កណា បើទោះជាត្រូវចេញទៅអាមេរិកហើយ នៅតាំងចិត្តមកចូលរួមក្នុងកម្មវិធី អាណាចក្រតារា របស់ Sabayទៀត ។ តបនឹងកាយវិការនេះ Sabay ជូនពរឲ្យដំណើរចេញទៅសម្ដែងនៅដីអាមេរិកលើកទី១នេះ ជួបប្រទះតែសេចក្ដីសុខ និងសុវត្ថិភាព ព្រមទាំងក្ដាប់ជោគជ័យយកមកស្រុកវិញកុំបីខាន…៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.