តារាសម្ដែងនៅក្នុងរឿង Atonement នាង Kiera Knightley បាននិយាយថានាងមិនសប្បាយចិត្តនឹងរាងកាយរបស់នាងទេបើទោះជានាងមានរាងស្វែលក៏ដោយ។
តារាសម្ដែងវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថានាងធ្លាប់មិនសប្បាយចិត្តនឹងរាងកាយរបស់នាងនៅពេលនាងសម្ដែងដោយបង្ហាញរាងកាយចំនួន២ លើកក្នុងខ្សែភាពយន្ត “Domino” កាលពីឆ្នាំ ២០០៥។ នេះបើតាមការឲ្យដឹងពី Daily Mail ។
នាងនិយាយថា “នៅពេលខ្ញុំសម្ដែងរឿង ខ្ញុំតែងតែនិយាយថា “អ្នកអាចមើលពាក់កណ្ដាលខាងលើបាន ប៉ុន្តែមិនអាចមើលពាក់កណ្ដាលខាងក្រោមបានទេ។ ហើយខ្ញុំតែងតែនិយាយទៀតថា តើអ្នកអាចឲ្យគូថខ្ញុំបន្តិចបានទេ?”។
Kiera Knightley មានឈ្មោះពេញថា Keira Christina Knightley ។ នាងជាតារាសម្ដែង និង តារាម៉ូដែលអង់គ្លេស។ Kiera Knightley បានចាប់ផ្ដើមអាជីពចាប់តាំងពីនាងនៅក្មេង និងត្រូវបានសាធារណជនស្គាល់ជាលក្ខណៈអន្តរជាតិក្នុងឆ្នាំ ២០០២ បន្ទាប់ពីនាងបានសម្ដែងក្នុងរឿង Bend It Like Backham។ ក្រោយមកនាងកាន់តែល្បីបន្ថែមទៀតតាមរយៈការសម្ដែងក្នុងស៊េរីរឿង Pirates of the Caribbean។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.