ថ្នាំពុលកសិកម្មត្រូវគេប្រើប្រាស់ដើម្បីសម្លាប់ ឬបណ្តេញសត្វចង្រៃដែលបំផ្លាញដំណាំ កសិកម្ម ។ ប៉ុន្តែថ្នាំនេះក៏មានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគផងដែរ ។ វាអាចជ្រាបចូលក្នុងរាងកាយរបស់មនុស្សយើងតាមរយៈការលេបចូលជាពិសេសការហូបបន្លែ ដែលមានជាតិថ្នាំពុល ។ វាក៏អាចជ្រាបចូលតាមស្បែក ឬ ការដកដង្ហើមបានផងដែរ ។
រោគសញ្ញានៃការពុលភ្លាមៗ៖
- ប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ធ្វើអោយឈឺក្បាល វិលមុខ នឿយហត់ ប្រកាច់ ញ័រដៃ ដំណើរទ្រេតទ្រោត សន្លប់ ភ្លឹក ។
- ប៉ះពាល់សាច់ដុំ ធ្វើអោយរមួលក្រពើ សាច់ដុំខ្សោយ ញាក់ត្របកភ្នែក
- ប៉ះពាល់ទឹកក្រពេញ ធ្វើអោយបែកញើសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
- ប៉ះពាល់ទឹកក្រពេញ ធ្វើអោយបែកញើសច្រើន ចេញទឹកមាត់ច្រើន ចេញទឹកភ្នែកច្រើន
- ប៉ះពាល់សរីរាង្គផ្សេងៗ ធ្វើអោយដកដង្ហើមថប់ៗ ក្អក រាក ឈឺទ្រូង ហៀរសំបោរ ឈឺពោះ ចង់ក្អួត ព្រិលភ្នែក
រោគសញ្ញានៃការពុលរ៉ាំរ៉ៃ៖
- ការខ្សោយសាច់ដុំ មានន័យថាវាហាក់ដូចជាយើងចាប់អ្វីមួយចេះតែរបូតពីដៃ
- ញ័រដៃ ញ័រជើងរហូត
- ដំណើរទ្រេតទ្រោត មានលក្ខណះដូចជាស្រវឹងស្រា
-មានកើតបញ្ហាលើស្បែកដូចជា បែកស្រកា របកស្បែក កន្ទួលក្រហមជាដើម
- មានរោគឆាប់ខ្លាច និងមានពេលខ្លះអាចប្រកាច់
- រលាកក្រពះ កម្រងនោម និងថ្លើម
- អាចបង្កអោយមានជំងឺមហារីក ដូចជាមហារីកដោះ មហារីកឈាម មហារីកថ្លើមជាដើម ។
ផលប៉ះពាល់ដល់បរិស្ថាន៖
- អាចសម្លាប់សត្វមានប្រយោជន៍(ដូចជាសត្វស៊ីសត្វល្អិតដែលស៊ីដំណាំ និងសត្វពាំលម្អងផ្កា ដូចជាឃ្មុំជាដើម )
- ធ្វើអោយសត្វដែលបំផ្លាញដំណាំស៊ាំនឹងថ្នាំពុល
- ធ្វើអោយកង្វក់ទឹក និងអាចពុលដល់ត្រី ។ មានថ្នាំពុលខ្លះបន្សល់ជាតិពុលក្នុងបរិស្ថានរហូតដល់ជាង ២០ឆ្នាំ ដែលជាបញ្ហាមួយមានគ្រោះថ្នាក់ខ្លាំង ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.