ភ្នំពេញ ៖ ប្រធានអាស៊ាន ប្រចាំឆ្នាំ ២០១២ គឺនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេ ជោ ហ៊ុន សែន បានថ្លែងដោយសន្យាថា នឹង ដឹកនាំបណ្ដាសមាជិក ទាំងអស់ របស់ អាស៊ាន រិះរកវិធានការនិងមធ្យោបាយមួយចំនួន ដើម្បីធ្វើឱ្យស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា កាន់តែប្រសើរ ក្រោយពីរដ្ឋាភិបាលស៊ីវិល មួយនេះ បានផ្លាស់ប្ដូរ ការគ្រប់ប្រទេសរបស់ ខ្លួនមានភាពរីកចំរើនគួរឱ្យកត់សម្គាល់។
នៅក្នុងសន្និសីទស្ដីពីចក្ខុវិស័យកម្ពុជា ប្រចាំឆ្នាំ២០១២ សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន សម្រាប់ឆ្នាំ២០១២នេះ បានមាន ប្រសាសន៍ថា សម្ដេចនឹងផ្ដោតសំខាន់ទៅលើ ការដឹកនាំបណ្ដាសមាជិកអាស៊ាន ដើម្បីរក មធ្យោបាយធ្វើឱ្យស្ថានភាពទូទៅ ដូចជាការ គោរពសិទ្ធិមនុស្ស លទ្ធិ ប្រជាធិបតេយ្យនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យកាន់តែរីកចម្រើន ខ្លាំងឡើងនិងម្យ៉ាងវិញទៀតនិងធ្វើឱ្យមីយ៉ាន់ម៉ា ដែលធ្លាប់ទទួលរងការរិះ គន់និងការ ដាក់ ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្ដាប្រទេសជាច្រើនក្លាយជាសមាជិកពេញលេញបំផុតរបស់ អាស៊ាន ។ ក្រៅពីនេះសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបណ្ដា សមាជិកអាស៊ាន ត្រូវបង្ហាញឥទ្ធិពលរបស់ខ្លួនឱ្យកាន់តែខ្លាំង ក្នុងការប្រឈមមុខបញ្ហានានាទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។
ទាក់ទិនបញ្ហានេះ សម្ដេចនាយករដ្ឋមន្ដ្រី គ្រោងថ្លែងសុន្ទករថា គន្លឹះក្នុងនាមជាប្រធាន អាស៊ានប្រចាំឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំប្រទេសទាំង២០( G20) នៅប្រទេស មិកស៊ិច នាពេលខាងមុខ ដើម្បី បង្ហាញពីតួនាទីនិងឥទ្ធិពលរបស់អាស៊ាន។
ចំពោះការ កាន់តំណែងជាប្រធានអាស៊ាន ប្រចាំឆ្នាំ២០១១ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា បានកោតសរសើរពីការសម្រេច សមិទ្ធផលជា ច្រើនពីសំណាក់ ប្រទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា ត្រូវបានគេ មើលឃើញថា បានរៀបចំការគ្រប់ប្រទេស របស់ខ្លួនកាន់តែមានភាពប្រសើរឡើង បន្ទាប់ពីប្រទេសមួយនេះ បានបោះបង់ចោល ការដឹកនាំបែបផ្ដាច់ការ ហើយបើកឱ្យមាន ការបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមបែប លទ្ធិប្រជាធិបតេយ្យ ។ ម្យ៉ាងវិញទៀត រដ្ឋា ភិបាលថ្មី បានសម្រេចដោះ លែងអ្នកទោស នយោបាយរាប់ពាន់នាក់ ដែលជាសញ្ញាមួយ ថ្មី ធ្វើឱ្យប្រទេសលោកខាងលិច ជាពិសេស មហាអំណាចអាមេរិក បាននឹងកំពុងពិចារណាការដក ទណ្ឌកម្មផ្នែក សេដ្ឋកិច្ចនិងមានដំណើរទស្សនកិច្ចរបស់មន្ដ្រី ក្រុងវ៉ាស៊ីនតោនជាន់ខ្ពស់ជាច្រើនទៅកាន់ សមាជិកអាស៊ានមួយនេះ ៕ប្រភព
Embed Embed this video on your site
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.