ពន្ធនាគារ នៅប្រទេសហុងដូរ៉ាស់ ត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់អ្នកទោស រហូតដល់ ៣៥០នាក់ និងរងរបួសជាច្រើននាក់ទៀត។
យោងតាមសារព័ត៌មាន CNN នៅថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ នេះបានឲ្យដឹងថា អគ្គិសភ័យបានឆាបឆេះ ពន្ធនាគារ មួយកន្លែងនៅក្នុងប្រទេសហុងដូរ៉ាស់ និង ឆក់យកអាយុជីវិត អ្នកទោសនៅក្នុងពន្ធនាគារប្រមាណ ៣៥០នាក់ និងរងរបួសរាប់សិបនាក់ ហើយក្នុងនោះអ្នកស្លាប់ភាគច្រើន ដោយសារថប់ដង្ហើម និង ឆេះរោល ខ្លោចពេញដងខ្លួន។ ខណៈដែលអគ្គិភ័យកំពុងឆេះយ៉ាងសន្ធោសន្ធៅ អាជ្ញាធរបានអះអាងថា នៅក្នុងពន្ធនាគារមួយនេះ មានអ្នកទោសសរុប ៨៥០ នាក់ ភាគច្រើន ជាអ្នកទោសគ្រឿងញៀន និងប្រើអំពើហិសង្សា។ មកទល់នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុដែលបណ្តាលឲ្យមាន គ្រោះអគ្គិភ័យនេះនៅឡើយទេ ព្រោះស្ថិតនៅ ក្នុងការស៊ើបអង្កេត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.