គេហទំព័រ xinhuanet បានបង្ហាញពីរបបអាហាររបស់តារាផ្នែកនារីរាងស្វែលរបស់ចិនជាច្រើនរូប។ ប៉ុន្តែ បើមើលទៅរបបអាហាររបស់ពួកគេពិតជាមិនគួរឲ្យជឿសោះថា ពួកគេអាចរក្សាសម្រស់ដ៏ស្រស់ស្អាត និង រាងស្វែលដោយគ្រាន់តែញ៉ាំអាហារបន្តិចបន្តួចបែបនេះ។ បើនិយាយពី Yang Liping ប្រិយមិត្តឃើញថានាងមិនញ៉ាំបាយ ប៉ុន្តែកុំច្រឡំថានាងមិនញ៉ាំអីផ្សេងឲ្យសោះណា៎!
Yang Liping: មិនញ៉ាំបាយ
Fan Bingbing: ញ៉ាំជាតិប្រៃតិច តែញ៉ាំស៊ុប និង ទឹកផ្លែឈើច្រើន
Chen Luyu: ផឹកកាហ្វេសម្រាប់ពេលព្រឹក ញ៉ាំបាយតិចតួចសម្រាប់អាហារថ្ងៃត្រង់ និង សូកូឡាកន្លះបន្ទះសម្រាប់អាហារពេលល្ងាច
Zhou Xun: របបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ បន្លែសម្រាប់អាហារថ្ងៃត្រង់ និង ផ្លែឈើសម្រាប់អាហារពេលល្ងាច
Zhang Ziyi: ជាតិខ្លាញ់តិច ជាតិស្ករតិច និង ញ៉ាំបន្លែផ្លែឈើច្រើន
Barbie Hsu: នាងតមមិនញ៉ាំសាច់អស់រយៈពេលជាង ១០ឆ្នាំមកហើយ។
Dee Hsu: ញ៉ាំបន្លែដែលមានស្លឹកបៃតងចាស់ជំនួសឲ្យផ្លែឈើ
Li Bingbing: ញ៉ាំបន្លែនិងផ្លែឈើច្រើន និង មិនដែលបរិភោគអ្វីមួយច្រើនហួសកំណត់នោះទេ
Sammi Cheng: ញ៉ាំផ្លែប៉ោម
Yuan Quan: ញ៉ាំរបស់ត្រជាក់ៗ និង ប័រសណ្ដែកដី
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.