ក្រុមហ៊ុន HTC ទើបតែផ្ដល់ដំណឹងល្អពីការ Update ទៅ Android 4.0 Ice Cream Sandwich ដល់អតិថិជនរបស់ខ្លួនដោយបញ្ជាក់ថា ចុងខែមិនាខាងមុខនេះគឺអាចបាន ICS ហើយ។ នេះដោយយោងទៅតាមគេហទំព័រ GSMArena។
ការទន្ទឹងរង់ចាំសម្រាប់អ្នកប្រើប្រាស់ Original Sensation, Sensation XE និង Sensation XL ស្ទើរតែចង់ហួសពេលទៅហើយ។ ទោះយ៉ាងណាការរង់ចាំពេលនេះបានមកដល់ហើយ ដោយ Sensation និង Sensation XE បាននៅ Update នៅចុងខែមិនា រីឯ Sensation XL នឹងមកតាមក្រោយ។
ក្រៅពីនេះ HTC ក៏បាននាំដំណឹងល្អដល់អ្នកប្រើប្រាស់ទូរស័ព្ទស៊េរីផ្សេងៗទៀតដូចជា HTC EVO 3D, Incredible S, Desire S និង Desire HD ដែរ ថា Update កំពុងស្ថិតក្នុងការរៀបចំ ហើយនឹងចេញនៅក្នុងឆ្នាំនេះ។
ចំពោះកាលបរិច្ឆេទច្បាស់លាស់ HTC មិនទាន់បានបញ្ជាក់នៅឡើយទេ ដូច្នេះសូមរង់ចាំពីរ បី សប្ដាហ៍ទៀតសិន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.