ភ្នំពេញ ៖ វិធានការទប់ស្កាត់ សកម្មភាព លួចរួមភេទពីសំណាក់ក្រុមយុវវ័យ និងបណ្ដា សិស្ស-និស្សិត នាថ្ងៃបុណ្យនៃសេចក្ដី ស្រឡាញ់ ដែលចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ត្រូវបានដាក់ចេញ ពីសំណាក់ អាជ្ញាធរពាក់ព័ន្ធមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ។
រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី ស៊ីវ៉ាន់ បុទុម បានថ្លែងប្រាប់ទី ភ្នាក់ងារក្យូដូរ កាលពីចុងសបា្ដហ៍ថា អាជ្ញាធរកម្ពុជា បានបើកយុទ្ធនាការជា សាធារណៈមួយ ដើម្បីទប់ស្កាត់ការរួមភេទ ក្នុងចំណោមយុវវ័យ និងសិស្ស-និស្សិត នៃ អំឡុងការប្រារឰពិធី ទិវាថ្ងៃនៃសេចក្ដី ស្រឡាញ់ ១៤ កុម្ភៈ ខណៈរដ្ឋាភិបាលបាន ស្វែងរកការកំណត់មួយនៃការមានផ្ទៃពោះ ដោយមិនបានរៀបការ ក្នុងចំណោមយុវវ័យ ក្មេងៗ ។
លោកស្រី ស៊ីវ៉ាន់ បុទុម បានបញ្ជាក់ថា “យុវវ័យក្មេងៗខ្លះ មិនបានយល់ពីអត្ថន័យ នៃថ្ងៃបុណ្យសេចក្ដីស្រឡាញ់ ហើយពួកគេ បានចំណាយពេលរួមគ្នា នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ ”។ សូមបញ្ជាក់ថា ទិវានៃ ថ្ងៃបុណ្យសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ត្រូវ បានគេមើលឃើញថា មានការពេញនិយម កាន់តែខ្លាំងឡើង ក្នុងចំណោមយុវវ័យ និង បណ្ដាសិស្ស-និស្សិត ដែលគេចពីការរៀន សូត្រ ក្នុងអំឡុងពេលនេះ ហើយណាត់ជួប គ្នា ដើម្បីធ្វើសកម្មភាពអ្វីមួយនោះ ។
ឆ្លើយតបនឹងការទប់ស្កាត់ កុំឱ្យសកម្ម ភាពលួចរួមភេទ ពីសំណាក់ក្រុមយុវវ័យ កាន់តែមានការកើនឡើងនោះ អាជ្ញាធរ មានសមត្ថកិច្ច បានចេញបម្រាមមិនឱ្យអ្នក លក់ផ្កា ដាក់តូបលក់ផ្កា ឬក៏វត្ថុអនុស្សាវរីយ៍ នៅក្បែរសាលារៀននោះឡើយ ។
លោកស្រី ស៊ីវ៉ាន់ បុទុម បានគូស បញ្ជាក់ថា អត្ថន័យនៃវីដេអូដែលមានរយៈ ពេល ៣០នាទី មានគោលបំណងអប់រំយុវ ជន ពីអត្ថន័យថ្ងៃនៃសេចក្ដីស្រឡាញ់ ហើយ អត្ថន័យក្នុងវីដេអូ ដែលនឹងចាក់ផ្សាយជូន នោះ នឹងនិយាយអំពីការចំណាយពេលវេលា នៅថ្ងៃ ១៤ កុម្ភៈ ក្នុងនោះរាប់បញ្ចូលរូប ភាពសិស្ស-និស្សិត បានជូនម្ហូបអាហារដល់ គ្រូរបស់ពួកគេ ក្នុងន័យបញ្ជាក់ថា ជាការ ដឹងគុណ ចំពោះការបង្រៀន ។
បើយោងតាមមន្ដ្រីរូបនេះ បានបញ្ជាក់ ទៀតថា ដើម្បីចូលរួមទប់ស្កាត់ចំពោះសកម្ម ភាពគេចសាលារៀនពីបណ្ដាសិស្ស-និស្សិត នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ សាលាមួយចំនួន បានចេញកាលវិភាគប្រឡង នៅចំថ្ងៃនេះ តែម្ដង ។
គួរកត់សម្គាល់ថា មុនថ្ងៃទី១៤ ខែកុម្ភៈ មកដល់ ដែលគេនិយមហៅថា ជាថ្ងៃបុណ្យ សង្សារ ដែលឆ្លងមកពីបរទេសនោះ ត្រូវបាន គេមើលឃើញថា តូបលក់ផ្កា និងលក់គ្រឿងអនុស្សាវរីយ៍ជាច្រើន បានបើកលក់ជាហូរហែ នៅតាមបណ្ដាផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យយុវ ជន ក៏ដូចជាយុវតីទិញផ្កាទាំងនោះ ប្រគល់ ជូនគូរស្នេហ៍របស់ពួកគេ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.