ក្រុងវ៉ាស៊ីនតោន : ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់បានរថយន្តទំនើបស៊េរីថ្មីម៉ាក Ford Mustang Shelby GT-500 ដែលលោកប្រធានធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអង្គុយលើវាកាលពីថ្ងៃអង្គារម្សិលម្ង៉ៃ ក្នុងកម្មវិធីពិព័រណ៍រថយន្តឯទីក្រុង Washington Auto Show ឆ្នាំ២០១២ នោះគឺលោកអ្នកអាចជាវបានហើយនាពេលឥឡូវនេះក្នុងតម្លៃ១គ្រឿងប្រហែល ជា ៥ ម៉ឺនដុល្លារអាមេរិក។
រថយន្តម៉ូដែល Ford Mustang Shelby នៅឆ្នាំ២០១២ នេះមិនមានអ្វីខុសប្លែកច្រើនពីម៉ូដែលនៅឆ្នាំ២០១១ឡើយ។ រថយន្តម៉ូដែល Ford Mustang Shelby នេះមានតម្លៃលក់ចាប់ពី៤៩៤៩៥ ទៅ៥៤៤៩៥ ដុល្លារអាមេរិក ហើយអ្វីដែលថ្មីសម្រាប់ជម្រើសរថយន្តឆ្នាំថ្មីគឺមានការរចនាកៅ អីអង្គុយមានកម្រាលធ្វើពីជាតិស្បែកសត្វ មានកញ្ចក់ភ្លឺថ្លា និងមានកន្លែងពីរបាំងយ៉ាងទូលាយផងដែរ។
រថយន្តម៉ូដែល Ford Mustang Shelby GT500 ឆ្នាំ២០១២ ប្រើកម្លាំងម៉ាស៊ីនដូចម៉ូដែលឆ្នាំ២០១១ដែរ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៤លីត្រ ជាប្រភេទ V-8 មានកម្លាំងល្បឿន ៥៥០ សេះ និង 510 ft.-lb. of torque។ ម៉ាស៊ីនទម្ងន់ ១២០ ផោន (ប្រហែលជា ៥៤គីឡូក្រាម) ស្រាលជាងម៉ាស៊ីនចាស់ ហើយមានលក្ខណៈសន្សំសំចៃគឺស៊ីសាំងក្នុងចំនួនជាង ១៥ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្ររត់លើផ្លូវក្នុងក្រុង និងជាង ២៣ លីត្ររត់លើផ្លូវហាយវ៉េ។
រថយន្ត Shelby GT500 នេះមានរូបរាងតាមលំនាំរបស់គូប្រកួតរួមមាន BMW M3, Chevrolet Corvette និង Dodge Viper SRT10 ដែលបច្ចុប្បន្នលែងមានការផលិតទៀតហើយ។ ចំពោះគូប្រជែងរបស់វា BMW M3 ក៏បំពាក់ដោយម៉ាស៊ីន V8 កម្លាំង ៤២០ សេស ហើយវាមានតម្លៃចន្លោះពី ៥៨៤០០ ទៅ៦៧០៥០ ដុល្លារ។ ចំណែកឯរថយន្ត Chevrolet Corvette វិញ វាបំពាក់ដោយម៉ាស៊ីន V8 ដូចគ្នា ប៉ុន្តែតម្លៃរបស់វារាងថោកជាង BMW M3 បន្តិចគឺចន្លោះពី ៤៨៩៥០ ទៅ៥៣៦០០ដុល្លារ និងអាចបង្កើនល្បឿនរហូតដល់៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រោយធ្វើការប្រៀបធៀប យើងសង្កេតឃើញថា Shelby GT-500 ហាក់ដូចជាមានលក្ខណៈសម្បត្តិល្អជាងគេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.