ថ្មីៗនេះក្រុមហ៊ុន Strategy Analytics បានចេញរបាយការណ៍មួយថាNokia គឺជាអ្នកលក់ device ប្រើWindows Phoneនាំមុខគេក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១១ បន្ទាប់ពីក្រុមហ៊ុននេះបានចេញលក់device ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone បានត្រឹមតែ៣ខែប៉ុណ្ណោះ។ នេះដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ geeky-gadgets កាលពីម្សិលមិញ។
យោងតាមរបាយការណ៍ខាងលើ ក្រុមហ៊ុន Nokia បានលក់ចេញ device ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone សរុបជិត ៩សែនគ្រឿងដែលចំនួន device សរុបចេញពីក្រុមហ៊ុនផ្សេងៗមានចំនួន ១,៨លានគ្រឿងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១១។ អីចឹងមានន័យថាក្រុមហ៊ុនNokia តែម្នាក់ឯងអាចលក់ device ប្រើ Windows Phone បាន៥០ភាគរយ។
ចំនួនលក់ចេញដ៏ច្រើននេះបានធ្វើឲ្យផ្សារហ៊ុន Windows Phone របស់ក្រុមហ៊ុន Nokia ឡើងដល់ ៣៣,១ ភាគរយ ដែល ៦៦,៩ភាគរយនៅសល់បែងចែកទៅក្រុមហ៊ុនផលិត device ប្រើ Windows Phone ដទៃទៀត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.