ថ្មីៗនេះ PC Mag បានរាយការណ៍ថាបានទទួលអ៊ីមែលពី Samsung ដោយបានបញ្ជាក់ថា Samsung នឹងមិនធ្វើសន្និសីទកាសែតនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក (MWC) ឆ្នាំ ២០១២ នេះឡើយ។
Samsung បានបន្តនៅក្នុងអ៊ីមែលដដែលទៀតថា ខ្លួននឹងមានវត្តមាននៅ Barcelona ហើយនឹងមានការណែនាំពីផលិតផលថ្មី ប៉ុន្តែមិនកាន់ឆាកធំនោះទេ។ ពាក្យចចាមអារ៉ាមកាលពីមុនបានឲ្យដឹងថា ក្រុមហ៊ុនធំមួយនេះគ្រោងប្រារព្ធព្រឹត្តិការណ៍មួយនៅល្ងាចថ្ងៃអាទិត្យ ប៉ុន្តែដោយសារជាប់រវល់ជាមួយសន្និសីទកាសែតផ្សេងៗទៀតខ្លាំងពេក ទើបធ្វើឲ្យខ្លួនពិចារណាឡើងវិញ។
ប៉ុន្តែបើយោងតាមព័ត៌មានដែលទើបតែចេញថ្មីបានឲ្យដឹងថា អ្នកនាំពាក្យ Samsung បានប្រាប់ទៅ T3 ថា មិនដែលមានការរំសាយឡើយ ហើយក៏មិនដឹងច្បាស់ថា Samsung ចង់ធ្វើអ្វីសម្រាប់ឆ្នាំនេះដែរ។
បើសិនជា Samsung ដកឃ្លាចេញមែន ហាក់ដូចជាចម្លែកខុសពីឆ្នាំមុនខ្លាំង ព្រោះកាលពីឆ្នាំមុន Samsung បានណែនាំផលិតផលថ្មីដែលនៅតែទទួលបានជោគជ័យខ្លាំងដល់សព្វថ្ងៃគឺ Samsung Galaxy S II។ នេះមានន័យថា Samsung ប្រហែលជាចង់បង្វែរការចាប់អារម្មណ៍ទៅរកកម្មវិធីថ្មីវិញ គឺ Bada OS និងកម្មវិធីផ្អែកលើ Linux Tizen។
នេះអាចជាការខកចិត្តយ៉ាងខ្លាំងសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ MWC ព្រោះម្នាក់ៗកំពុងសង្ឃឹមថា Samsung នឹងអាចបង្ហាញ Galaxy SIII តែក្រោយមកបែរជាថា Galaxy SIII នឹងមិនបង្ហាញខ្លួនទេ ហើយមកដល់ពេលនេះថាគ្មានឆាកធំពី Samsung ទៀត។
តើ Samsung កំពុងសំងំចង់ធ្វើអ្វីទៅ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.