គេហទំព័រ BGR បានឲ្យដឹងកាលពីថ្ងៃម្សិលមិញនេះថា ក្រុមហ៊ុន Apple បានជាប់ឈ្មោះជាកំពូលគេនៅក្នុងបញ្ជីក្រុមហ៊ុនដែលមានការកោតសរសើរបំផុតលើលោក ដូចការរំពឹងទុក។
នេះជាការបោះពុម្ភផ្សាយមួយរបស់ Furtune ដោយបានលើកឡើងថា “នេះនៅតែជាឆ្នាំដ៏សំខាន់មួយសម្រាប់ Apple”។ ការទទួលមរណភាពរបស់ Steve Jobs បានធ្វើឲ្យអនាគតរបស់ Apple មានភាពស្រពេចស្រពិល ប៉ុន្តែនៅក្រោមការដឹកនាំរបស់ Tim Cook ក្រុមហ៊ុនApple នៅតែជួបរឿងល្អៗដដែល។ ក្រុមហ៊ុនមានមូលដ្ឋាននៅ Cupertino មួយនេះបានរីកចម្រើនយ៉ាងខ្លាំង ដោយបានបង្កើតទុនក្នុងទីផ្សាររហូតដល់ ៥០០ ពាន់លានដុល្លារ ដែលបានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតលើលោក។
ក្រុមហ៊ុនផ្សេងៗដែលជាប់លេខនៅក្នុងចំណោមតំណែងទាំងរួមមាន Google, Amazon, Coca-Cola, IBM, FedEx, Berkshire Hathaway, Starbucks, Procter & Gamble និង Southwest Airlines។
ពិតជាមិនធម្មតាមែន ទោះ Steve Jobs ទទួលអនិច្ចកម្មក៏ Apple នៅតែខ្លាំង។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 4S ដែលជាទូរស័ព្ទស៊េរីចុងក្រោយរបស់ Apple មិនបានទទួលពានរង្វាន់អ្វីនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឡើយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.