នគរបាលនិងប្រជាជនចាប់ចោរលួច​ឡែបថបបានម្នាក់


រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុង​ចំណោម​  បក្សពួកពីរនាក់  ត្រូវនគរបាល​ និងប្រជាជនដេញ​តាមប្រមាញ់ចាប់បាន  កាលពីវេលាម៉ោង៣​រសៀ  ល​ថ្ងៃ​ទី២៩ កុម្ភៈ ២០១២  បន្ទាប់ពីជន​​នោះ​​ធ្វើសកម្ម​ភាពលួចយកឡែបថបមួយ  គ្រឿង​​នៅ​ក្នុងស្តង់​ លក់ផ្កាកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុង​សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ​ព្យាយាម​បើកមូ៉តូគេចខ្លួន  តែសំណាងអាក្រក់​ជិះ​ម៉ូតូទៅបុករបងដែកដួល​ប្រកាច់ប្រកិន។
ជនសង្ស័យដែលនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ឃាត់ខ្លួន​នោះមានឈ្មោះចាប សុភ័ក្រ្ត ភេទប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ។ ​​រីឯជនរងគ្រោះជា​ម្ចាស់​ឡែប​ថប​ឈ្មោះសុខ ឃៀង ភេទស្រី អាយុ​២២ឆ្នាំ ជា​អ្នក​លក់ផ្កា ​ស្នាក់នៅផ្ទះជួល​សង្កាត់​ផ្សារ​ថ្មីទី១ ខណ្ឌ​​ដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច​បានឲ្យដឹងថា នៅវេលាមោ៉ងខាងលើនារីម្ចាស់​ឡែប​ថប​ជាប់រវល់ការងារហើយបានដាក់​ឡែបថប​ ទុកក្នុងស្តង់ ស្រាប់តែមាន​ជន​សង្ស័យ​ពីរ​នាក់​ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខស្តង់រួច​ជន​ ម្នាក់ក៏លួចយកឡែបថបដាក់ចូលក្នុង​កាបូប ខណៈ​នោះនារីរងគ្រោះឃើញ​ហើយ​​​​ស្រែក​ឆោ​​ឡោ​ឡើង ដើម្បីឲ្យសមត្ថកិច្ចក៏​ដូច​ជាប្រជា​ជន​ជួយដេញចាប់។ ដោយ​​ឃើញហេតុការណ៍​មិន​​ស្រួល​ជនសង្ស័យម្នាក់បាន​រត់ចោលបក្សពួក  ​ឯ​ម្នាក់ទៀតព្យាយាមបើក​​ម៉ូតូ​គេចចូលច្រកឌឿង​ហែម​​ផ្លូវលេខ៥៣ ដើម្បី​​គេច​ខ្លួន ។ តែជួប​សំណាង​អាក្រក់បើកម៉ូតូទៅ​បុក​របង​ដែកផ្ទះ បណ្តាលឲ្យដួលប្រកាច់ប្រកិនក៏ត្រូវ​នគរ​​​បាល និងប្រជាជនក្របួចជាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
Read More..

ទាត់​ប្រពន្ធ​មួយជើង​​​​បែរជាទៅត្រូវ​​ចំកញ្ចឹងកកូនស្រី​អាយុ​5ឆ្នាំ​ស្លាប់


បុរសជាប់ចោទខេត្តកណ្តាល ៖ ​បុរស​​​ម្នាក់​ត្រូវបាន ប៉ូលិស​​​ស្រុក​លើកដែក​​​​ចាប់ខ្លួន​  បញ្ជូនទៅ​​កាន់សាលា​ដំបូង​  ខេត្ត​ កាលពី​រសៀល​ថ្ងៃទី២៤ កុម្ភៈ​​​ បន្ទាប់​ពី​​បុរសនោះ​​មានទំនាស់ក្នុងគ្រួសារ​​​ ហើយទាត់​ប្រពន្ធ​មួយជើង​​ខុស​​ទៅត្រូវ​កញ្ចឹងក​កូន​ស្រី​អាយុ​៥​ឆ្នាំ​​បណ្តាលឱ្យស្លាប់​ភ្លាមៗ ។ ​ហេតុការណ៍នេះ​កើតឡើង​កាលពីម៉ោង​​៨ និង​៥៥​នាទី​យប់នៅ​​រោង​ស្នាក់នៅ​​​រកត្រី​​ចំណុច​ទួល​ភូមិព្រែកតា
មាស ក្នុងភូមិស្ពានដែក ​ឃុំព្រែក​ទន្លាប់ ស្រុក​លើកដែក ។
មន្ត្រី​ប៉ូលិសបាន​ឱ្យ​ដឹងថា បុរសដែល​​ត្រូវ​បាន​ចាប់ខ្លួនឈ្មោះ​សេង ធឿន ​អាយុ​៤៦​ឆ្នាំ ​​​ជាអ្នកនេសាទ ​ចំណែ​កូនស្រី​ដែលឪពុក​​ទា​ត់​ត្រូវ​​មួយជើង​​​ចំកញ្ចឹងកស្លាប់ឈ្មោះ​ធឿន សុខម៉េង ​​​អាយុ​៥ឆ្នាំ ​​ម្តាយឈ្មោះ​​ហួន សារឹម ​អាយុ​២៩​ឆ្នាំ ​។ ​គ្រួសារ​នេះ​បាន​មកស្នាក់នៅ​ក្នុងភូមិ-ឃុំ​កើត​ហេតុ​​ មានស្រុកកំណើតភូមិឃ្លាំង​​ខាង​កើត​​ ឃុំលើកដែក ស្រុកកោះធំ​ ។ បើតាម​ស្ត្រី​​​​ឈ្មោះ​ហួន សារឹម ជាប្រពន្ធ ​បានរៀបរាប់​ប្រាប់​ប៉ូលិស​​ថា ​​​នៅយប់កើត​ហេតុ​​​ ប្តីគាត់ឈ្មោះសេង ធឿន ​បាន​ដេញ​កូនស្រីរងគ្រោះ ​ឱ្យចូលដេក ​​ប៉ុន្តែ​​កូន​មិន​ព្រមចូល​ដេក ក៏យក​រំពាត់​ប្ញស្សី​​វាយកូន៣-៤​​រំពាត់ ធ្វើឱ្យកូនយំទ្រហឹង ​​​ឃើញ​បែបនេះ​​ គាត់បាន​ឃាត់​កុំ​ឱ្យ​​​​វាយ​ទៀត ​ក៏ទាស់់​​ពាក្យ​​សម្តី​ជាមួយគាត់​​​​បន្តិច​​បន្តួច ។ ​​ពេលនោះ​គាត់ខឹង​ ក៏បាន​វាយប្តី​​​​ចំនួន២ដៃ ឯ​កូនស្រី​​រង​គ្រោះ​នៅ​យំអោប​ជើង​គាត់ ភ្លាមនោះ​ប្តីគាត់​បាន​ទាត់គាត់​​​មួយជើង តែ​​​មិនត្រូវ​បែរ​ជាទៅ​ត្រូវ​ចំកញ្ចឹងក​​​កូន​ស្រី បណ្តាលឱ្យ​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្តងទៅ ។
បុ​រសឈ្មោះ​សេង ធឿន បាន​ឆ្លើយសារ​ ភាព​​​ប្រាប់ប៉ូលិសថា ​​ខ្លួនពិត​ជា​គ្មានចេតនា​​​​ទាត់​សម្លាប់​កូន​ស្រីជាទីស្រឡាញ់​របស់ខ្លួននោះទេ ​​​ទោះបីជា​​ជីវភាព​ទី​ទ័លក្រ​​​ប្រកប​​​​របរ​រើស​ខ្យង​​​​លក់​​ក៏ដោយ គាត់​​គ្រាន់តែវាយ​ដោយ​រំពាត់​ ដើម្បី​ប្រដៅ​តែប៉ុណ្ណោះ ​​​តែ​ប្រពន្ធគាត់​​​កាន់ជើង​កូន​ ហើយ​បានវាយគាត់​ជាច្រើនដៃធ្វើឱ្យ​គាត់ទ្រាំ​​មិនបាន ក៏ទាត់ប្រពន្ធមួយជើង​ ​​​តែ​​ប្រពន្ធ​គាត់​គេចផុត ​ក៏ទៅត្រូវ​ចំកញ្ចឹង​ក​កូនស្រីស្លាប់តែ​ម្តង ។
នៅព្រឹកថ្ងៃទី២៤ កុម្ភៈ​ ស្ត្រីជាប្រពន្ធ​បានមក​តាម​ប្តី​ដែល​ត្រូវបានចាប់ខ្លួន​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត ដើម្បី​សុំដកពាក្យបណ្តឹង ​​វិញ​ ដោយ​យល់ថា​ បើប្តី​ត្រូវជាប់ឃុំ​​​គ្មាន​អ្នកណា​​ជួយ​រក​​ស៊ីចិញ្ចឹម​កូនតូចៗ​២នាក់ទៀតនៅផ្ទះ ហើយ​រឿង​​​​ដែល​កើតឡើងនេះ ជា​​រឿង​អចេតនា​តែ​ប៉ុណ្ណោះ ។ ​​ទោះ​បីជា​បែបណា ​​​ប៉ូលិស​​មិន​យល់​ព្រម​​ដោះលែង​បុរស​ជាប្តី​ទេ គឺ​បាន​​​​បញ្ជូនទៅ​ឱ្យ​តុលាការ​​ចាត់ការបន្ត​​​តាម​នីតិ​វិធី ៕ source
Read More..

នគរបាលសេដ្ឋកិច្ច បើករថយន្ត ដេញរថយន្ត ដឹកទំនិញ បុកអ្នកជិះម៉ូតូស្លាប់ ហើយទាមទារ យកត្រូវ


សៀមរាប : កាលពីថ្ងៃទី២១ កុម្ភ: ឆ្នាំ២០១២ ក្រុមគ្រួសារ ញាតិមិត្តសពជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដែលបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ មានឈ្មោះ ហ៊ុម អួត អាយុ ២០ឆ្នាំ ជាកម្មករសំណង់ រវាងរថយន្ដ និងម៉ូតូ១គ្រឿង នៅវេលាម៉ោងប្រមាណ ៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិភ្នៅ ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។ គ្រោះថ្នាក់នោះបានបណ្តាលឲ្យយុវជនជាកម្មករសំណង់ ដែលបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័មបំផុត ហើយរថយន្ដដែលបុកយុវជននោះ បានបើកគេចចេញពីកន្លែងកើតហេតុ។
មន្ត្រីនគរបាលស្រុកពួកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដកាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-0151 មួយគ្រឿង របស់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ឈ្មោះ ងួន បូរ៉ា ឋានន្តរសក្តិ អនុសេណីឯក  បានបុកម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1E-1190 ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនជាកម្មករសំណង់ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវ។
បន្ទាប់មកមានមន្ត្រីនគរបាលស្រុកពួកបាន ទៅដល់ និងពិនិត្យ រួចបានប្រគល់សពយុវជននោះជូនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្ដ និងម៉តូបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួក ដើម្បីដោះស្រាយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកអនុសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានមានប្រសាសន៍តាមទូរស័ព្ទប្រាប់អ្នកយកព័ត៌មានដើមអម្ពិលថា ក្រុមការងាររបស់លោក កំពុងធ្វើការងារនេះ ហើយបានពិភាក្សា រាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីរបស់ច្បាប់ ចំពោះមនោសញ្ចេតនារវាងអ្នកបើកបរ ជាមួយគ្រួសារជនរងគ្រោះ សម្រាប់ធ្វើបុណ្យទាន ជាមនោសញ្ចេតនារបស់ពួកគាត់ ហើយនគរបាលលោកនៅតែបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមច្បាប់ ។ ទោះជាយ៉ាងណាបើតាមច្បាប់ចរាចរផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរដែលរថយន្ដបង្ករមិនទទួលខុសត្រូវ និងបើកគេចចេញពីកន្លែងកើតហេតុនោះ គឺមានទោស២ គឺ រដ្ឋប្បវេណី(សំណង) និងទោសព្រហ្មទណ្ឌ។ ចំណែកលោកអនុសេណីឯក តុង លក្ខិណា អធិការរងទទួលបន្ទុកចរាចរ បានមានប្រសាសន៍ថា មន្ត្រីនគរបាលនឹងពិនិត្យ ស្រាវជ្រាវករណីនេះបន្តឲ្យច្បាស់លាស់ រកឲ្យឃើញផងដែរថា គ្រោះថ្នាក់នោះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ តើមានភាគីណាមួយមានប្រើប្រាស់គ្រឿងស្រវឹង ឬគ្មាននោះ។
ចំពោះ ឈ្មោះម្ចាស់រថយន្ដដែលជាមន្ត្រីនគរបាល លោកទាំងពីរមិនបានចាំគោត្ដនាម ហើយពេលនេះលោកនៅខាងក្រៅ តែធ្លាប់ហៅថា បូរ៉ា ដឹងថាជាមន្ត្រី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ម្ដាយជនរងគ្រោឈ្មោះ សុខ ឡយ អាយុ ៤៩ឆ្នាំ រួមសាច់ញាតិ និងបងស្រី សុខ ណារី ដែលត្រូវជាបងប្អូនជីដូនមួយជនរងគ្រោះ បានឲ្យដឹងថា ភាគីខាងម្ចាស់រថយន្ដបាននិយាយភាសាមិនល្អ និងមិនមានការទទួលខុសត្រូវសោះ ចំពោះគ្រួសារជនរងគ្រោះ នៅពេលចូលទៅបំភ្លឺនៅឯអធិការដ្ឋាននគរបាលស្រុកពួក ហើយបាននិយាយថា ខ្លួនមិនខុសទេ គឺខាងជនរងគ្រោះម៉ូតូ ត្រូវសង់ខាងឡានគាត់វិញ រួចបងស្រីបាននិយាយតបវិញថា បើឲ្យពួកខ្ញុំសងឡានពូឯង ៗត្រូវសងជីវិតប្អូនខ្ញុំវិញមក ហើយមន្ត្រីនគរបាលនោះបន្ដនិយាយថាទោះបីឡើងទៅដល់ថ្នាក់ណាក៏មិនឈ្នះគេដែរ ព្រោះគេមិនខុសទេ ហើយមានខ្សែធំផង ខាងជនរងគ្រោះបន្ដសួរថា ចុះប្អូនប្រុសខ្ញុំស្លាប់ទាំងមូល ហើយនិងម៉ូតូ គិតយ៉ាងណា?។ មន្ត្រីនគរបាលម្ខាស់រថយន្ដរូបនោះ ថែមទាំងបាននិយាយទៅកាន់ក្រុមគ្រួសារជងរងគ្រោះថា ទោះប្ដឹងទៅដល់តុលាកា ក៏គេនៅតែកាត់សេចក្ដីឲ្យគាត់ត្រូវដែរ កុំបាច់ព្យាយាមអី ព្រោះគេមានភស្តុតាង។ បើតាមមតិមហាជនមួយចំនួនសង្ស័យថា មានភាគីណាមួយបានប្រើប្រាស់គ្រឿងស្រវឹង មើល៍ទៅហាក់មានការរៀបចំ ពួកគាត់សុំឲ្យអស់លោកមេត្តា ពិនិត្យរូបភាព និងជួយពិចារណាផង ពិសេសមន្ត្រីដែលមានជំនាញ បច្ចេកទេស កោសលវិច័យ។
ម្ដាយ និងសាច់ញាតិ អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយថា ពេលធ្វើការវាស់វែងកន្លែងកើតហេតុ គឺរថយន្ដបង្ករមិនស្ថិតនៅកន្លែងកើតហេតុនោះទេ គឺ បន្ទាប់ពីកើតហេតុរថយន្ដបានបើកគេចចេញទៅចតនៅស្នាក់ការនគរបាលមន្ត្រីនគរបាលសេដ្ឋកិច្ចរូបនោះរត់បាត់ទៅហើយ ពេលនោះមានអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋមួយចំនួនដែលបានឃើញហេតុការណ៍ ក៏បាននាំគ្នាជិះតាមទើបដឹងថា រថយន្ដបង្ករហេតុ ស្ថិតនៅក្នុងទីស្នាក់ការនោះ។ ម្យ៉ាងក្រុមគ្រួសារ សាច់ញាតិមិនបានដឹងពីគ្រោះថ្នាក់នោះធ្លាមៗទេ ទោះបីមានទីលំនៅជិតនោះក្ដី គឺមានអ្នករាយការណ៍ប្រាប់ទៅនគរបាលស្រុកពួកដោយផ្ទាល់ ដើម្បីមកធ្វើការពិនិត្យ និងវាស់វែងទីតាំងកើតហេតុ។
ម្តាយរបស់ជនរងគ្រោះបានបន្តថា ជួនកាលអាចមានគេលើកយកសពកូនរបស់គាត់ទៅដាក់កន្លែងខុសទៅក៏មិនដឹង ដើម្បីសម្រាលទោសអ្នកបង្ករហេតុ រួចបន្ទោសខាងម៉ូតូ ហើយគាត់សុំអំពាវនាវដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធដែលស្រឡាញ់យុត្តិធម៌ មេត្តាពិនិត្យ និងស្រាវជ្រាវករណីនេះឲ្យច្បាស់លាស់ឡើងវិញ។ មានមតិសុំមិនបញ្ចេញឈ្មោះមួយចំនួនបានឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ បានទទួលរងគ្រោះថ្នាក់ចរាចរ ធ្វើឲ្យគាត់មានរបួស និងខូចខាតរថយន្ដម៉ាក់ កាម៉ារី បាឡែន ១គ្រឿង ប្រមាណ ៣សប្ដាហ៍ មុនគ្រោះថ្នាក់លើកនេះ ខណ:ដែលរថយន្ដរបស់គាត់បានទៅបុកនឹងរថយន្ដដឹកទំនិញមួយគ្រឿងទៀតនៅម្ដុំទីតាំងដដែលនោះ ចំពោះរថយន្ដបង្ករហេតុមួយគ្រឿងនេះ គាត់ទើបទិញរួចបានប្រោះព្រំ នៅថ្ងៃកើតហេតុនោះ លុះព្រលប់ឡើងក៏មានគ្រោះថ្នាក់បុកយុវជនខាងលើបណ្ដាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុ។ ចំពោះស្នាក់ការគាត់បានដាក់នៅទីនោះយូរគួរសមហើយ និងមានទីតាំងតែប្រមាណ ៥០០ម៉ែត្រពីផ្ទះជនរងគ្រោះ ស្ថិតនៅភូមិសាស្ត្រខាងលើនោះ។
ក្រុមគ្រួសារ សាច់ញាតិ និងមតិមហាជនសង្ឃឹមថា ថ្នាក់ដឹកនាំ ពិសេសក្រសួងមហាផ្ទៃ នឹងពិនិត្យស្រាវជ្រាវរកការពិត ពីហេតុផលនេះ ហើយឲ្យមន្ត្រី ឬអ្នកបង្ករទទួលខុសត្រូវ។ ពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ទាំងសមត្ថកិច្ច អង្គភាពពាក់ព័ន្ធដែលមានតួនាទី ភារកិច្ចទទួលខុសត្រូវ និងអនុវត្តតាមនីតិវិធីច្បាប់ ហើយអ្នកបង្ករក៏ចូលរួមចំណែកដោះស្រាយតាមច្បាប់ផងដែរ។
ពួកគាត់បន្ដថា ខាងភាគីមន្រ្តីនគរបាលរូបនោះ បាននិយាយប្រាបក្រុមគ្រួសារជនរងគ្រោះថា ចំពោះដំណោះស្រាយ គឺគាត់មានសណ្ដានចិត្តជួយ ២លាន់រៀល ហើយបន្ទាប់មកគាត់ថែមជូន ១០០ដុល្លារទៀត។ តែមកទល់ពេលនេះក្រុមគ្រួសារមិនទាន់បាន និងមិនព្រមទទួលយកប្រាក់នោះទេ ព្រោះពេលធ្វើបុណ្យសពគ្រួសារ ញាតិមិត្ត បានចំណាយអស់ប្រមាណ៥លានរៀល ហើយ មិនទាន់បានសងប្រាក់គេវិញផង ម៉ូតូក៏ម្ចាស់គេមិនទាន់ទាមទារឲ្យសងនៅឡើយដែរ តើពួកគាត់អាចទទួលយកប្រាក់ចំនួននេះម្ដេចនឹងកើត។  
មន្ត្រីនគរបាលម្ចាស់រថយន្តបាននិយាយប្រាប់គ្រួសារជនរងគ្រោះថា  គាត់បានជួលអ្នកបើកបរម្នាក់ឲ្យមកបើកបររថយន្ដនេះ ក្នុងតម្លៃ១០០ដុល្លារ ក្នុង១ខែ បើចង់បានអាអ្នកបើកបរនោះមកទទួលខុសត្រូវគេអាចយកមកវិញបាន  ព្រោះមុនពេលជួលអ្នកបើកបរនោះមកគាត់បានដឹងឈ្មោះ ដឹងត្រកូល អាសយដ្ឋានត្រឹមត្រូវ ហើយបើចង់យកវាមកទោះបីចែឯងពុះក្បាលវាជាពីរក៏មិនបានលុយដែរ។  ក្រុមគ្រួសារជងរងគ្រោះមិនអស់ចិត្ត ចំពោះករណីនេះ ហើយពួកគាត់មិនទាន់យល់ព្រមទទួលយកដំណោះស្រាយបែបនេះទេ បើមន្ត្រីនគរបាលរូបនេះមិនព្រមទទួលខុសត្រូវ ហើយពូកគាត់សុំឲ្យអ្នកច្បាប់ជួយដោះស្រាយតាមផ្លូវច្បាប់ជូនពួកគាត់ផង ព្រោះពួកគាត់មិនដឹងពីច្បាប់ចរាចរនោះទេ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

បើករថយន្តបុកយុវ ជនម្នាក់ស្លាប់ហើយ មិនទទួលខុសត្រូវ យកតួនាទីមន្រ្តី នគរបាលមកកាង

សៀមរាប: បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្រ្តី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបើករថយន្តបុកយុវជនម្នាក់ស្លាប់កណ្តាលផ្លូវ ហើយមិនព្រមចេញមកទទួលខុសត្រូវទេ ថែមទាំង យកតួនាទីរបស់ខ្លួនមកកាង និងគំរាមសត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុថែមទៀត យោងតាមមន្រ្តីនគរបាលនៅកន្លែងកើតហេតុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ បានកើតឡើងនៅ វេលាម៉ោងប្រមាណ ៨ និង១៥នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១២  នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលរូបនេះបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្ដកាម៉ារី ពាក់ស្លាកលេខ ភ្នំពេញ 2E-0151 មួយគ្រឿង ដែលបើកបរដោយមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានបុកម៉ូតូ សង់សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀបរាប 1E-1190 ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនជាកម្មករសំណង់ ហ៊ុម អួត អាយុ ២០ឆ្នាំ ដែលបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅកណ្តាលផ្លូវយ៉ាង អាណោចអាធ័មជាទីបំផុត។
ក្រុមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលបង្កហេតុ បុរសជាម្ចាស់រថយន្តបង្ក ហេតុ មិនបានឈប់ និងចុះមើលជនរងគ្រោះនោះទេ បានព្យាយាមបើករថយន្ត គេចខ្លួន ពេលនោះ ក្រុមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដេញស្ទាក់មិនឲ្យជនបង្កគេចខ្លួនបានឡើយ។ ពេលរថយន្តឈប់ហើយ បុរសជាអ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ បានចេញមកប្រើសំដីក្អេងក្អាង និង អសុរោះ មើលងាយ និងគំរាមប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដែលប្រដេញតាមទាំងនោះ ដោយ អះអាងថា ពួកគេជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបន្តថា ក្រោយពេលអះអាងដូច្នេះហើយ ជនបង្កបានគេចចេញទៅបាត់ រីឯសមត្ថកិច្ចទំនងជាខ្លាចបុណ្យស័ក្តិ និងតួនាទីជនបង្កទាំងនោះ ក៏មិនឃើញមានចំណាត់ការ អ្វីដែរ បានយត្រឹមយករថយន្ត និងម៉ូតូទៅរក្សាទុកតែប៉ុណ្ណោះ ឬមួយពួកគេគិតថា នៅក្នុងប្រទេសកម្ពុជានេះ គ្មានច្បាប់ទម្លាប់ ឬពួកគេគិតថា ជាមន្រ្តីនគរបាល បុកជនស្លូតត្រង់ស្លាប់ហើយ មិនចាំបាច់ទទួលខុសត្រូវអ្វីទេ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងផងដែរថា មន្រ្តីនគរបាលសេដ្ឋកិច្ច ដែលបង្កហេតុនេះ មានឈ្មោះហៅក្រៅថា អាខ្មៅ ជាក្រុមមន្ត្រីនគរបាល ដែលដាក់ស្នាក់ការ ចំាស្ទាក់ចាំរថយន្ត នៅគោលដៅម្តុំកន្លែងកើតហេតុនោះ។
ប្រជាពលរដ្ឋក៏បានរិះគន់ផងដែរថា ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលដាក់ ស្នាក់ការនៅតំបន់នោះ មិនដែលឃើញបង្រ្កាបបទល្មើសសេដ្ឋកិច្ចអ្វីទេ ក្រៅតែពីដេញតាមរថយន្តទឹក ទំនិញ ទាំងស្របច្បាប់ និងខុសច្បាប់ ដែលបើកឆ្លងកាត់ទីនោះ ស្ទាក់យកលុយប៉ុណ្ណោះ។
ក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានដាក់ការសង្ឃឹមលើថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ មិនត្រូវអនុញ្ញាតឲ្យជនបង្ករួចខ្លួន ក្រោមដំណក់ទឹកភ្នែកប្រជាពលរដ្ឋស្លូតត្រង់នោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
Read More..

បាញ់១គ្រាប់​ ប្លន់អ្នកលក់សាច់ជ្រូក យកអស់លុយ ខ្មែរជាង២លានរៀល ទៅបាត់


ភ្នំពេញ ៖ អ្នកលក់សាច់ជ្រូកពីរនាក់ប្ដី ប្រពន្ធបន្ទាប់ពីជិះរថយន្ដ ទៅដល់ផ្ទះបំរុង និងចូលផ្ទះត្រូវខ្មាន់កាំភ្លើង មានគ្នាពីរនាក់ជិះម៉ូតូមួយ គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី មួយគ្រឿង ធ្វើសកម្មភាពវាយ និងបាញ់ប្លន់យកលុយអស់ជាង ២លានរៀល គេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ហុង គឹមហុន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសដៃខាងឆ្វេង ដោយសារជនសង្ស័យបាញ់១គ្រាប់ ប្រពន្ធមាន ឈ្មោះ គា ស៊ីថា អាយុ២៩ឆ្នាំ រងរបួសបែកក្បាល ដោយសារជនសង្ស័យវាយនឹងស្នាប់កាំភ្លើង អ្នកទាំងពីរនាក់ប្ដីប្រពន្ធស្នាក់ នៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ មានស្រុកកំណើត នៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។ ចំណែកឯជនសង្ស័យមានគ្នា២នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បន្ទាប់ពីលក់សាច់ជ្រូកអស់ នៅផ្សារកាន់ណាឌីយ៉ា ក៏បានបើក  រថយន្ដមួយគ្រឿង ម៉ាកតាកូម៉ា ត្រឡប់ទៅផ្ទះវិញ លុះពេលទៅដល់ខាងមុខផ្ទះ ប្រពន្ធបានបើកទ្វាររថយន្ដចេញដើរចូលទៅក្នុងផ្ទះ ពេលនោះមានជន សង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ មិនដឹងជាតាមពីក្រោយ តាំងពីណានោះទេ ស្ទុះមកប្រទាញយកកាបូបលុយពីជនរងគ្រោះជាប្រពន្ធ ពេលនោះជនរងគ្រោះមិនព្រមឱ្យថែមទាំងប្រតាយប្រតប់ ជាមួយនិងជនសង្ស័យយ៉ាងពេញទំហឹង ចំណែកឯជនសង្ស័យវិញ ពេលដែលឃើញជនរងគ្រោះដូច្នេះ ក៏ដកកាំភ្លើងវាយក្បាលជនរងគ្រោះ មួយស្នាប់កាំភ្លើង ជនរងគ្រោះបន្ទាប់ពីត្រូវមួយស្នាប់កាំភ្លើង ក៏ប្រគល់ឱ្យទាំងអស់តែម្ដង។ ចំណែកឯ ជនរងគ្រោះជាប្ដីបន្ទាប់ពីឃើញហេតុការណ៍ ក៏បើកទ្វារ តាមចោរប្រហែលជា ៣០ម៉ែត្រ ដោយតោងកន្ទុយម៉ូតូចោរជាប់ ពេលនោះក្រុមចោរបានបាញ់១គ្រាប់ តែមិនផ្ទុះ ទើបជនរងគ្រោះដឹងថា ជនសង្ស័យមានកាំភ្លើងក៏ងាកខ្លួន បន្ដិច ពេលដែលជនបាញ់ម្ដងទៀត ក៏ផ្ទុះត្រូវដៃជនរងគ្រោះ បណ្ដាលឱ្យរងរបួស នេះសំណាងល្អណាស់ ប្រសិនបើគ្រាប់ទី១ផ្ទុះ ជនរងគ្រោះមិនដឹងជាយ៉ាងទៅហើយទេ បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានបើករថយន្ដទៅគ្លីនិកឯករាជ្យ ដោយខ្លួនឯង ដើម្បីសម្រាកព្យាបាលរបួស ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅគ្លីនិកឯករាជ្យជាបន្ដ ៕
Photo by DAP-NEWS

Read More..

លួច​កាច់ក​ម៉ូតូ ​រួច​ធាក់​មិន​ឆេះ​ម្ចាស់​មក​ទាន់​ចាប់​ក្របួច​អោយ​សមត្ថកិច្ច


1716.02.2012ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​លួច​ម៉ូតូ​ ដ៏​សកម្ម​ម្នាក់​​ត្រូវ​​សមត្ថកិច្ច​​ចាប់​​ ខ្លួន​កាលពី​វេលា​ម៉ោង៧ និង៣០នាទី​ព្រឹក ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ ២០១២ នៅ​ចំណុច​មាត់​ប្រឡាយ​លូ​ទឹក ស្អុយ​កែង​ផ្លូវ​លេខ​៣១០ ក្រុមទី២៤ ភូមិ ៣ សង្កាត់​អូឡាំពិក  ខណ្ឌ​ចំការមន រាជ​ធានី​ភ្នំពេញ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​តែ​ត្រូវ​ម្ចាស់ ​ឃើញ​ទាន់​ចាប់​​ប្រគល់​សមត្ថកិច្ច។
ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ត្រូវ​នគរ​បាល​​ចាប់ខ្លួន​នោះ​​មានឈ្មោះ ម៉​ង់ សំណាង ភេទ​ប្រុស អាយុ៤១ឆ្នាំ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ ។
​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​មានឈ្មោះ សុខ វុទ្ធី ភេទ​ប្រុស អាយុ៤០ឆ្នាំ មាន​ទី លំនៅ​ភូមិ​ត្រញំង​កក់ ឃុំ​ទ្រា ស្រុក​កណ្ដាល​ស្ទឹង ខេត្ដ​កណ្ដាល មុខរបរ​រត់​ម៉ូតូឌុប ។ ម៉ូតូ​ដែល​ចោរលួច​មិនបាន​​សម្រេច​នោះ​ម៉ាកC100
កូ​រ៉េ ​ពណ៌​ក្រហម។
តាម​ប្រភព​ព័ត៌​មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ១គ្រឿង​ម៉ាក C១០០ ពណ៌​ក្រហម​​គ្មាន​ស្លាក​លេខ អង្គុយ រង់ចាំ​ម៉ូយ​​។ ពេល​អង្គុយ​ចាំ​ម៉ូយ​ក៏​ចាក់សោ.ក​ ម៉ូតូ​រួច​ក៏​ដើរ​ទៅ​កន្លែង​លក់​ចំណី​ក្នុង​បំណង​ទៅ​ទិញ​ចំណី​ហូប ។ ពេលនោះ​ជនសង្ស័យ​ដើរ​ទៅ​កាច់​សោរ​បញ្ឆេះ​តែ​ម៉ូតូ​មិន​ឆេះ ម្ចាស់​មើល​ទៅ​ឃើញ​ទាន់​ស្ទុះ​សួរនាំ រួច​ក៏​ចាប់​​ប្រគល់​ទៅ​ឱ្យ​​សន្ដិសុខ ​ផ្សារ​អូឡាំពិក ហើយ​សន្ដិសុខ​ក៏​បញ្ជូន​ទៅ​ឱ្យ​នគរបាល ប៉ុស្ដិ៍​អូឡាំពិក​ចាត់ការ​តាមច្បាប់ ។
ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​ម៉ូតូ ពិតប្រាកដ​មែន។បច្ចុប្បន្ន​ជន​សង្ស័យ សមត្ថកិច្ច​កំពង់​សួរនាំ និង​ កសាង សំណុំ​​រឿង​បញ្ជូន​ទៅ​តុលាការ ធ្វើ​ការ​ចោទប្រកាន់​តាម​ផ្លូវ​៕
Read More..

សមត្ថកិច្ចឡោម ព័ទ្ធផ្ទះ សំណាក់ សុធា តាមចាប់ក្រុមចោរ

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រួមសហការជាមួយ កម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១២នេះ តាំងពីវេលា ម៉ោង៣និង២០នាទី បាននឹងកំពុងឡោមព័ទ្ធ ផ្ទះសំណាក់សុធា ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយសង្ស័យថា មានក្រុមចោរអាចលាក់ខ្លួននៅបន្ទប់ជាន់ទី២ ក្នុងផ្ទះសំណាក់នេះ ។
ប្រតិបត្ដិការនេះ បាននឹងកំពុងប្រព្រឹត្ដ ទៅក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ លោក ផែង វណ្ណៈ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដោយសង្ស័យថា ក្រុម ចោរមិនទាន់គេចខ្លួនទៅណានោះទេ ហើយ បើតាមសមត្ថកិច្ចក្រុមចោរទាំងនេះ អាច មានអាវុធពីរដើមនៅក្នុងដៃទៀតផង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ ដែលដេកផ្ទះសំណាក់សុធា ត្រូវបានចាប់ខ្លួន នៅទីនោះ ខណៈជនសង្ស័យ ដែលអាចជាមុខ សញ្ញាពិតប្រាកដកំពុងរត់គេចខ្លួន ៕ source
Photo by DAP-NEWS
Read More..

ប្រជាពលរដ្ឋ ដេញចាប់ចោរ ដុះស្លែពូកែ លួចគោនៅ កំពង់ស្ពឺ


កំពង់ស្ពឺ ៖ ក្រុមប្រជា ពលរដ្ឋជាង ១០នាក់ បានដេញចាប់ ប្រផាប់ប្រភីងចោរ ដុះស្លែពូកែ លួចគោមួយក្រុម ដែលល្បីខាងធ្វើសកម្ម ភាពលួចគោប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃ នៅក្នុងស្រុកចំនួន៤ របស់ខេត្ដកំពង់ស្ពឺ ប៉ុន្ដែ ជាលទ្ធផលមេខ្លោងម្នាក់ ឈ្មោះហុង ហោ ត្រូវបានចាប់ខ្លួន រួមទាំងស្វាគមន៍មួយដៃ មួយជើងពីប្រជាពល រដ្ឋស្ទើរស្លាប់ ។
ហេតុការណ៍ដេញចាប់ក្រុមចោរលួចគោ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៣រសៀល ខណៈអ្នកភូមិម្នាក់ កំពុងកាប់ឫស្សី នៅចំណុច ដីក្រហម ភ្នំជុងគង ជាប់ព្រំប្រទល់អូរជ្រៃ កោង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានឃើញក្រុមចោរលួចគោ ចំនួន៣នាក់ កំពុងតែដឹកគោប្រជាពលរដ្ឋ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មូលដ្ឋានបានឱ្យដឹងថា មេខ្លោងលួចគោដុះ្ញ ស្លែរូបនេះមានឈ្មោះ ហុង ហោ អាយុ៥៨ឆ្នាំ រស់នៅភូមិត្រញំងអោក ឃុំមហាសាំង ស្រុក ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ ប៉ុន្ដែបច្ចុប្បន្ន បានទៅ រស់នៅជាមួយប្រពន្ធចុង ក្នុងភូមិត្រញំងធ្លក់ ឃុំស្វាយចឹប ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។
ប្រជាពលរដ្ឋបាននិយាយថា មេចោររូប នេះ រួមទាំងបក្ខពួកពីរនាក់ផ្សេងទៀត ទី១ ឈ្មោះញ៉េន ភេទប្រុស អាយុ៤០ឆ្នាំ មានទី លំនៅភូមិក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច និងទី២ ឈ្មោះពៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិក្រាំងដីវ៉ាយ តែងតែធ្វើសកម្មភាពលួច គោរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម នៅក្នុង ស្រុកចំនួន៤របស់ខេត្ដកំពង់ស្ពឺ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្ដ ទៀត មុនឈានដល់ការចាប់ខ្លួនក្រុមចោរ ដុះស្លែទាំងនេះ បានធ្វើឡើងបន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចគោ ចំនួន២ក្បាលរបស់ លោកគឹម សាន អាយុ៣៣ឆ្នាំ និងលោក ឆាង ប្រុស អាយុ៣៤ឆ្នាំ ដែលបានបាត់គោ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១២ ។ លុះបន្ទាប់មក នៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ ប្រជាពលរដ្ឋម្នាក់ឈ្មោះសំ នី ភេទប្រុស អាយុ៤៦ឆ្នាំ បានទៅកាប់ឫស្សី នៅជាប់ព្រំប្រទល់ស្រុកបរសេដ្ឋ ក៏ស្រាប់តែ ឃើញជនសង្ស័យទាំង៣នាក់ កំពុងដឹកគោ ពីរក្បាលរបស់ប្រជាពលរដ្ឋ ។ ពេលនោះ លោកសំ នី បានទូរស័ព្ទប្រាប់មេភូមិនិងប្រជា ពលរដ្ឋ ផ្សេងទៀត ហើយបាននាំគ្នាមកដេញ ចាប់ជនសង្ស័យទាំង៣នាក់ ប៉ុន្ដែជនសង្ស័យ ពីរនាក់បានរត់គេចខ្លួន ខណៈមេខ្លោងឈ្មោះ ហុង ហោ ត្រូវបានចាប់ខ្លួនពីសំណាក់ប្រជា ពលរដ្ឋ រួចប្រគល់ជូនលោកមេប៉ុស្ដិ៍ និងអធិការ ស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នង ការដ្ឋាននគរបាលខេត្ដ រួចបញ្ជូនបន្ដទៅកាន់ សាលាដំបូងខេត្ដ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ស្លាប់ ៥៩ នាក់ និងអ្នករងគ្រោះ ៣១៨ នាក់ ដោយសារ ពុលស្រាស នៅកម្ពុជា


ភ្នំពេញ ៖ ប្រធាននាយកដ្ឋាន ជំងឺឆ្លង នៃក្រសួងសុខាភិបាល បានថ្លែងអះអាងថា បើគិតចាប់ពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១០ រហូតដល់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១២ មានករណីពុលស្រាស ចំនួន ៩ លើក ក្នុងនោះ មានអ្នកស្លាប់ ដោយសារ ការពុលស្រាស នេះចំនួន ៥៩ នាក់ និងរងគ្រោះថ្នាក់ ចូលសម្រាកក្នុងមន្ទីពេទ្យ ចំនួន ៣១៨ នាក់ ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋាន ជំងឺឆ្លង នៃក្រសួងសុខាភិបាល បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ថា ករណីពុលស្រាស បានកើតមានឡើង ចំនួន ៩ ករណី ក្នុងនោះចំនួនតួលេខ អ្នកស្លាប់ដោយការ ពុលស្រាសនេះ មាន ៥៩ នាក់ ដោយមានបុរស ៣១ នាក់ និងស្រ្តីចំនួន១៨នាក់ ហើយអ្នករងគ្រោះមានចំនួន ៣១៨ នាក់ ក្នុងនោះ បុរសមាន ២៧៦នាក់ និងស្រ្តីមានចំនួន ៤៣ នាក់ ហើយខេត្ត ដែលមានប្រជាពលរដ្ឋ ពុលស្រាស មានដូចជា ខេត្តពោធិសាត់ ព្រៃវែង ក្រចេះ សៀមរាប កំពង់ចាម ព្រះសីហនុ និងនៅរាជធានីភ្នំពេញ ។
លោកបន្តថា “ចំពោះការព្យាបាល អ្នកជំងឺនោះ ក្រុមគ្រូពេទ្យ បានព្យាបាល ទៅតាមអាការៈ របស់អ្នកជំងឺ ដោយយើងកែជាតិអាពីដូ ដែល មាននៅក្នុងខ្លួន ជនរងគ្រោះ ហើយការព្យាបាលមួយ ទៀតនោះ គឺការលាងឈាម ។ ដោយឡែក វិធីនៃការការពារវិញនោះ គឺធ្វើយ៉ាងណា កុំឲ្យប្រជាពលរដ្ឋ ពិសារស្រាណា ដែលគ្មានការចុះបញ្ជីការ ត្រឹមត្រូវ និងការត្រួតពិនិត្យនោះ” ។
លោកវេជ្ជបណ្ឌិត សុខ ទូច បានលើកឡើងថា បញ្ហាទប់ស្កាត់ការពិសារ ស្រាស  របស់ប្រជាពលរដ្ឋនេះ គឺជាការងារពហុវិស័យ ដោយទាម ទារឲ្យក្រសួង ដែលជាប់ពាក់ព័ន្ធមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារការពុលស្រាស ឲ្យមានប្រសិទ្ធ ភាព និងទូលំទូលាយ ដោយមន្រ្តីដែលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយ នៅតាមបណ្តាខេត្តទូទាំងប្រទេស ឲ្យប្រជាពល រដ្ឋបានយល់ដឹង កាន់តែច្រើន ចំពោះគ្រោះថ្នាក់ នៃការពុលស្រាស ។
កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ គួរកាត់បន្ថយ ការ ពិសារស្រា ជាពិសេសនោះ  គឺស្រាស ព្រោះវា បានធ្វើឲ្យមនុស្សជាច្រើនរយនាក់ ពុល ស្លាប់ខ្លួន និងមានខ្លះទៀត បានរងគ្រោះ ដោយសារ តែការពុលស្រាសនេះ  រហូតដល់ពិការភ្នែកអស់មួយជីវិត ហើយមានមួយចំនួនទៀត បានបង្កភាពអសន្តិសុខ ដល់សង្គមជាតិ ដោយការប្រើ ប្រាស់អំពើហិង្សាក្នុងគ្រួសារ ឬក៏មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាដើម ។
លោកបន្តថា ”ខ្ញុំគិតថា ប្រសិនជាពួកគាត់ មិនអាចបញ្ឈប់ការពិសារស្រា បានទាំងស្រុងទេនោះ គួរតែកាត់បន្ថយម្តងបន្តិចៗ ដើម្បីរក្សានូវ អាយុជីវិតរបស់ខ្លួនផ្ទាល់ ព្រោះការពិសារស្រានេះ វាមិនបាននាំមកនូវផលប្រយោជន៍អ្វីបន្តិចសោះ ដល់សុខភាពរបស់មនុស្ស”។
សូមជម្រាបថា នាពេលកន្លងទៅនេះ មានប្រជាពលរដ្ឋ ជាច្រើនរយនាក់ បានពុលស្រាស រហូតដល់បាត់បង់ជីវិត និងមានអ្នកខ្លះទៀត បាន រងរបួសរហូតចូល សម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យក៏មានដែរ ហើយស្ទើរតែគ្មានជីវិតរស់នៅទៀតផង ។ ចំពោះអ្នកផលិតស្រាស ដែល មិនគោរពទៅតាមក្បួនខ្នាត ត្រឹមត្រូវមួយចំនួន ក៏ត្រូវបានក្រុមអាជ្ញាធរ ធ្វើការឃាត់ខ្លួន និងធ្វើសំណុំរឿង បញ្ចូនទៅកាន់តុលាការ និងបាន ផ្អាកការធ្វើអាជីវកម្មផលិតស្រាភ្លាមៗ បន្ទាប់ពីមានប្រជាពលរដ្ឋ បានពុលរហូតដល់ស្លាប់ ៕​ប្រភព
Read More..

នគរបាល ក្រុងប៉ោយប៉ែត ចាប់បានជន សង្ស័យពីរនាក់ ពូកែលួចទូរស័ព្ទ នៅក្នុងទឹកដីថៃ


បន្ទាយមានជ័យ៖ លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា កាលពីវេលា ម៉ោង៨យប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១២ កម្លាំងនគរបាល របស់លោក បានឃាត់ខ្លួនជនសង្ស័យ ពីរនាក់ ដែលពូកែដើរ លួចទូរស័ព្ទ ជាច្រើនគ្រឿង នៅក្នុងទឹកដីថៃ ក្នុងផ្សាររុងគ្លឿ។
លោកបានបន្តថា ជនទី១មានឈ្មោះ ប៊ុន ធី មានអាយុ២៣ ឆ្នាំ និងទី២ឈ្មោះ អឿន មឿន រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ អធិការនគរបាល ក្រុងប៉ោយប៉ែត បានគូស បញ្ជាក់ទៀតថា ការចាប់ខ្លួនជនសង្ស័យ ទាំងពីរនាក់នេះ បានធ្វើឡើងក្រោយ ពីមានពាក្យបណ្តឹង របស់ជនរង គ្រោះចំនួន៤នាក់ ដែលបានចោទ ប្រកាន់ជនទាំងពីរនាក់នេះថា បានលួចទូរស័ព្ទ របស់ពួកគេ។
ដូច្នេះពេល ជនទាំងពីរនាក់នេះ ត្រឡប់ចូលដី ខ្មែរវិញ កម្លាំងនគរបាល ក្រុងប៉ោយប៉ែតធ្វើការចាប់ ខ្លួនតែម្តង ហើយរឹបអូស ទូរស័ព្ទចំនួន៦គ្រឿង ។ ជនសង្ស័យទាំងពីរ នាក់នេះ នឹងត្រូវបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕ source
Read More..